កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូងលើកទី១១

Chia sẻ

(VOVWORLD) - នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានអះអាងថា ចាប់តាំងពីវៀតណាម និងកូរ៉េ ខាងត្បូងលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (ខែធ្នូ ឆ្នាំ ២០២២) មក ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - កូរ៉េខាងត្បូងបន្តត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ យកចិត្តទុកដាក់ជំរុញ ហើយសម្រេចបានលទ្ធផលជាក់ស្តែង និងលេចធ្លោក្នុងវិស័យ ជាច្រើន។

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូងលើកទី១១ - ảnh 1លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien និង លោកអនុរដ្ឋមន្ត្រី Kim Seon Ho បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនា គោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូង លើកទី១១។ (រូបថត៖ VNA)
នារសៀលថ្ងៃទី ២៣ មេសា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Hoang Xuan Chien និងលោក Kim Seon Ho អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិកូរ៉េខាងត្បូង បានធ្វើជាសហប្រធានកិច្ចសន្ទនាគោលនយោបាយ ការពារជាតិវៀតណាម-កូរ៉េខាងត្បូងលើកទី១១។
នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានអះអាងថា ចាប់តាំងពីវៀតណាម និងកូរ៉េខាងត្បូងលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (ខែធ្នូ ឆ្នាំ ២០២២) មក ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - កូរ៉េខាងត្បូងបន្តត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ យកចិត្តទុកដាក់ជំរុញ ហើយសម្រេចបានលទ្ធផលជាក់ស្តែង និងលេចធ្លោក្នុងវិស័យ ជាច្រើន។
រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Kim Seon Ho បានអះអាងថា កូរ៉េខាងត្បូងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការ ពារជាតិជាមួយវៀតណាម ហើយស្នើឲ្យភាគីទាំងពីររក្សាវិស័យសហប្រតិបត្តិការដែល មានស្រាប់ ព្រមទាំងអភិវឌ្ឍន៍វិស័យសហប្រតិបត្តិការថ្មី ដោយផ្អែកលើចំណងមិត្តភាព រវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien និង លោកអនុរដ្ឋមន្ត្រី Kim Seon Ho បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនា គោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូង លើកទី១១៕

ប្រតិកម្មទៅវិញ