នាព្រឹកថ្ងៃទី៣១មករា នៅរដ្ឋធានីហាណូយ វិទ្យាស្ថានប្រវត្តិសាស្ត្រ បក្ស កាសែតកងទ័ពប្រជាជនបានសហការជាមួយទស្សនាវដ្ដីការពារជាតិ របស់ប្រជាជនទាំងមូល រៀបចំសិក្ខាសាលាដោយប្រធានបទ “បោះជំហាន យ៉ាងរឹងមាំក្រោមទង់បក្សដ៏រុងរឿង”។
បណ្ដាមតិនៅកិច្ចសន្ទនាបានអះអាងនូវតួនាទីរបស់បក្សកុម្មុយនិស្ត វៀតណាមក្នុងដំណើរការបដិវត្តន៍របស់ប្រទេសជាតិ ជាពិសេសគឺក្នុងបុព្វ ហេតុតស៊ូរំដោះ ឯកភាពប្រទេសជាតិ ក៏ដូចជាក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី កសាង និងអភិវឌ្ឍប្រទេសជាតិនាសព្វថ្ងៃផងដែរ។ លោកឧត្តមសេនីយ៍ឯក បម្រុង Nguyen Trong Nghia អនុប្រធានអគ្គស្នងការនយោបាយកងទ័ព ប្រជាជនវៀតណាមបានលើកច្បាស់ថា៖
“ក្នុងប៉ុន្មានទស្សវត្សដើមសតវត្សទី២០ ប្រជាជនវៀតណាមក្រោមការ ដឹកនាំរបស់បណ្ដាបញ្ញាវ័ន្តនិងជនស្នេហាជាតិបានក្រោកឈរឡើងធ្វើកុបកម្មជាបន្ត បន្ទាប់ ដើម្បីប្រឆាំងនឹងនឹមត្រួតត្រាដ៏ឃោឃៅនៃលទ្ធិអាណានិគមនិយម ក៏ប៉ុន្តែទទួលបរាជ័យទាំងស្រុង ដោយសារ ខ្វះគោលមាគ៌ាដ៏ត្រឹមត្រូវ ខ្វះវិធីតស៊ូសមស្រប ហើយខ្វះវណ្ណៈជឿនលឿនមួយដើម្បីដឹកនាំបដិវត្តន៍។ ក្នុងបរិបទនោះ លោក Nguyen Ai Quoc - ហូជីមិញបានកើតមាន។ ដោយ ឈរលើលទ្ធិម៉ាក្ស-លេនីន លោកប្រធានបានរកឃើញមាគ៌ាសង្គ្រោះជាតិដ៏ ត្រឹមត្រូវ ហើយត្រៀមរៀបចំទាំងខាងសតិអារម្មណ៍ នយោបាយនិងការចាត់ តាំង ដើម្បីបង្កើតឡើងបក្សបដិវត្តន៍ត្រឹមត្រូវមួយ។ ហើយដល់ថ្ងៃទី៣កុម្ភៈ ឆ្នាំ១៩៣០ បក្សកុម្មុយនិស្តវៀតណាមបានប្រសូត្រឡើង ដែលបានគូស សញ្ញានូវរបត់ប្រវត្តិសាស្ត្រនៃបដិវត្តន៍វៀត ណាម”៕