កិច្ចព្រមព្រៀង RCEP ត្រូវបានរំពឹងទុកនាំមកនូវសភាពការណ៍ថ្មីសម្រាប់ពាណិជ្ជកម្មក្នុងតំបន់និងលើពិភពលោក

Chia sẻ
(VOVWORLD) - កិច្ចប្រជុំ RCEP លើកទី១០ ដែលនឹងបានរៀបចំឡើងនាថ្ងៃទី ២៣ មិថុនា នៅទីក្រុងហាណូយ ត្រូវបានរំពឹងទុកថា នឹងនាំមកនូវសភាព ការណ៍ថ្មីនិងទម្រង់ថ្មីសម្រាប់ពាណិជ្ជកម្មក្នុងតំបន់និងលើពិភពលោក។

 ឆ្លងកាត់ជុំចរចាជាច្រើនតាំងពីឆ្នាំ២០១២រវាងប្រទេសសមាជិកអាស៊ានទាំង១០ជាមួយប្រទេសដៃគូចំនួន៦មក កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រូវបានវាយតម្លៃថា ជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ដ៏ធំបំផុតលើពិភពលោក ដោយគ្របដណ្ដប់លើ ទីផ្សារដ៏ធំសម្បើមដោយមានទ្រង់ទ្រាយឡើងដល់ទៅ២៤,៨ពាន់ពាន់លានដុល្លាអាមេរិកជាមួយនឹងចំនួនប្រជាជនជាង២,៣ពាន់លាននាក់។ ហេតុ ដូច្នេះ កិច្ចប្រជុំ RCEP លើកទី១០ ដែលនឹងបានរៀបចំឡើងនាថ្ងៃទី ២៣ មិថុនា នៅទីក្រុងហាណូយ ត្រូវបានរំពឹងទុកថា នឹងនាំមកនូវសភាព ការណ៍ថ្មីនិងទម្រង់ថ្មីសម្រាប់ពាណិជ្ជកម្មក្នុងតំបន់និងលើពិភពលោក។

យោងតាមរដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានឲ្យដឹងថា កិច្ចប្រជុំ RCEP ត្រូវបានចាប់ផ្ដើមកាលពីខែ វិច្ឆិកាឆ្នាំ២០១២នៅរាជធានីភ្នំពេញរបស់កម្ពុជា ដែលជាគំនិតផ្ដួចផ្ដើមមួយ របស់អាស៊ានក្នុងគោលដៅជំរុញពាណិជ្ជកម្មរវាងប្រទេសអាស៊ាននានា ជាមួយប្រទេសដៃគូចំនួន៦រួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែល ហ្សេឡង់និងកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ