កិច្ចព្រមព្រៀង EVFTA នឹងជួយជំរុញពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងបង្កើតឱកាស ក្នុងរយៈពេលវែងនិងកំណត់ «រូបរាង» នៃទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងវៀតណាមក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ (រួបថត៖ TTXVN) |
ទីភ្នាក់ងារសារព័ត៌មាន DPA របស់អាឡឺម៉ង់កាលពីថ្ងៃទី ៦ ខែសីហាបានដកស្រង់សម្តីរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងឯសន្និសីទស្តីពីការអនុវត្តផែនការប្រតិបត្តិការកិច្ចព្រមព្រៀង EVFTA ដោយបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងបើកឱកាសដើម្បីជំរុញកំណើនសេដ្ឋកិច្ចវៀតណាម។
DPA ក៏បានដកស្រង់សម្តីរបស់លោក Jean-Jacques Bouflet អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាមដោយអះអាងថាយោងតាមការស្ទង់មតិមួយ បានឲ្យដឹងថាមានថ្នាក់ដឹកនាំអង្គភាពអាជីវកម្មអឺរ៉ុបប្រមាណ ៧៤% ជឿជាក់ថាកិច្ចព្រមព្រៀង EVFTA នឹងមានផលប៉ះពាល់យ៉ាងវិជ្ជមានដល់អង្គភាពអាជីវកម្មរបស់ពួកគេ ហើយលោក Bouflet ក៏បានបន្ថែមទៀតថាកិច្ចព្រមព្រៀង EVFTA នឹងជួយជំរុញពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងបង្កើតឱកាស ក្នុងរយៈពេលវែងនិងកំណត់ «រូបរាង» នៃទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងវៀតណាមក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះផងដែរ៕