កិច្ចពិគ្រោះយោបល់អន្តររដ្ឋាភិបាលអាល្លឺម៉ង់-ចិន លើកទី ៧

Chia sẻ
(VOVWORLD) - កិច្ចពិគ្រោះយោបល់រួមលើកទី៧ របស់រដ្ឋាភិបាលអាល្លឺម៉ង់ និងរដ្ឋាភិបាលចិន បានធ្វើឡើងនាថ្ងៃទី ២០ មិថុនា នៅទីក្រុងប៊ែរឡាំង ដោយមានបាវចនាថា “រួមគ្នាធ្វើសកម្មភាពប្រកបដោយនិរន្តរភាព”។ 
កិច្ចពិគ្រោះយោបល់អន្តររដ្ឋាភិបាលអាល្លឺម៉ង់-ចិន លើកទី ៧ - ảnh 1អធិការបតីអាល្លឺម៉ង់ Olaf Scholz (ឆ្វេង) ក្នុងពិធីស្វាគមន៍ជាផ្លូវការសម្រាប់នាយករដ្ឋមន្ត្រីចិន Li Qiang នៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃទី ២០ ខែមិថុនា (រូបថត៖ AFP/TTXVN)

កិច្ចពិគ្រោះយោបល់នេះ ដឹកនាំដោយអធិការបតីអាល្លឺម៉ង់ Olaf Scholz និងនាយករដ្ឋមន្ត្រីចិន Li Qiang ដោយមានការចូលរួមពីរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ ប្រធានបទសំខាន់ៗ ដែលបានពិភាក្សាគឺការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ជាពិសេសទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិគ្រោះយោបល់ អធិការបតីអាល្លឺម៉ង់ Scholz បានសង្កត់ធ្ងន់លើចំណាប់អារម្មណ៍របស់ទីក្រុងប៊ែរឡាំងក្នុងកិច្ចសហប្រតិបត្តិការស្ថាបនាជាមួយចិន។ លោកបានបញ្ជាក់ថា អាល្លឺម៉ង់នឹងមិន “ផ្តាច់” ចេញពីប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកឡើយ។ រដ្ឋាភិបាលអាល្លឺម៉ង់ប្តេជ្ញាអភិវឌ្ឍទំនាក់ទំនងស្ថិរភាពជាមួយចិន និងជំរុញទំនាក់ទំនងនេះឲ្យកាន់តែប្រសើរឡើង។ នាយករដ្ឋមន្ត្រី Scholz ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីជួយបញ្ចប់ជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី Li Qiang បានអះអាងថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយអាល្លឺម៉ង់ និងអឺរ៉ុប។ លោកបានសង្កត់ធ្ងន់ថា មហាអំណាចមានឥទ្ធិពលលើពិភពលោក ចិន និងអាល្លឺម៉ង់ គួរសហការគ្នាឲ្យបានជិតស្និទ្ធជាងនេះ។ ចិនមានឆន្ទៈសហការជាមួយប្រទេសអាល្លឺម៉ង់ ដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មីមួយ៕

ប្រតិកម្មទៅវិញ