ទិដ្ឋភាពនៃសន្និសីទកាសែត |
អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៧ ខែធ្នូនៅទីក្រុងហាណូយ រដ្ឋមន្រ្តីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានអោយដឹងថា កិច្ចប្រជុំអនឡាញរវាងរដ្ឋាភិបាលជាមួយមូលដ្ឋានឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ពោលគឺ ថ្ងៃទី ៣០ និង ៣១ ធ្នូ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc។ កិច្ចប្រជុំនេះ នឹងធ្វើការវាយតំលៃនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមទាំងមូលក្នុងឆ្នាំ ២០១៩ និងទិសដៅដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២០។ រដ្ឋមន្ត្រី លោក Mai Tien Dung បានសង្កត់ធ្ងន់ថា៖ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងបរិបទម៉ាក្រូសេដ្ឋកិច្ចឆ្នាំ ២០១៩ ទទួលបានលទ្ធផលយ៉ាងរឹងមាំនិងជាក់ស្តែង; ទន្ទឹមជាមួយគ្នានេះ គោលដៅចំនួន ១២ ដែលរដ្ឋសភាប្រគល់ សុទតែបានសម្រេចជាស្ថាពរ ក្នុងនោះមានគោលដៅចំនួន ៧ លើសពីកាលកំណត់។ កំណើន GDP ទទួលបាន ៧,០២% ដែលជាអត្រាខ្ពស់បំផុតមួយនៅលើពិភពលោក ហើយអតិផរណាស្ថិតនៅក្រោមការគ្រប់គ្រងផងដែរ៕