កិច្ចប្រជុំសហភាពអឺរ៉ុប - Balkan ខាងលិច៖ ដើម្បីអឺរ៉ុបមួយប្រកបដោយសន្តិភាព ស្ថេរភាពនិងឯកភាព

Chia sẻ
(VOVWORLD) -  ថ្នាក់ដឹកនាំទាំងអស់បានអនុម័តលើសេចក្តីថ្លែងការណ៍ ២០ចំណុច Zagreb ដែលក្នុងនោះបានសង្កត់ធ្ងន់លើការគាំទ្ររបស់ថ្នាក់ដឹកនាំសហភាពអឺរ៉ុបចំពោះការដែលចូលជាសមាជិកអឺរ៉ុបនៃបណ្តាប្រទេសនៅតំបន់ Balkan ខាងលិច។
កិច្ចប្រជុំសហភាពអឺរ៉ុប - Balkan ខាងលិច៖ ដើម្បីអឺរ៉ុបមួយប្រកបដោយសន្តិភាព ស្ថេរភាពនិងឯកភាព - ảnh 1ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula Von der Leyen (រូបថត៖ B92)

កិច្ចប្រជុំកំពូលលើកដំបូងរបស់ថ្នាក់ដឹកនាំសហភាពអឺរ៉ុបជាមួយបណ្តាប្រទេសក្នុងតំបន់ Balkan ខាងលិច បានប្រព្រឹត្តទៅនាថ្ងៃទី ៦ ខែឧសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំចំនួន ២៧ រូបនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប និងថ្នាក់ដឹកនាំនៃតំបន់ Balkan ខាងលិច រួមជាមួយប្រធានសភាអឺរ៉ុបលោក David Sassoli និងឧត្តមស្នងការសហភាពអឺរ៉ុបទទួលបន្ទុកផ្នែកសន្តិសុខនិងនយោបាយកិច្ចការបរទេសលោក Josep Borrell និងតំណាងអង្គការអន្តរជាតិមួយ   ចំនួនទៀតផង។

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំទាំងអស់បានអនុម័តលើសេចក្តីថ្លែងការណ៍ ២០ចំណុច Zagreb ដែលក្នុងនោះបានសង្កត់ធ្ងន់លើការគាំទ្ររបស់ថ្នាក់ដឹកនាំសហភាពអឺរ៉ុបចំពោះការដែលចូលជាសមាជិកអឺរ៉ុបនៃបណ្តាប្រទេសនៅតំបន់ Balkan ខាងលិច។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំតំបន់ Balkan ខាងលិចក៏បានអះអាងសារជាថ្មីម្តងទៀតថា ការធ្វើសមាហរណកម្មអឺរ៉ុបគឺជាជម្រើសយុទ្ធសាស្ត្រមួយហើយបានសន្យាថានឹងអនុវត្តការធ្វើកំណែទម្រង់លើគ្រប់វិស័យ ដើម្បីឱ្យសក្តិសមនឹងដំណើរការចូលជាសមាជិកប្លុកនេះផងដែរ៕

ប្រតិកម្មទៅវិញ