កិច្ចប្រជុំសន្តិសុខ Munich 2020៖ ប្រធានាធិបតីអាល្លឺម៉ង់ អំពាវនាវដល់ សហគមន៍​​​អន្តរជាតិសាមគ្គីគ្នា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៤ ខែកុម្ភៈ ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានអំពាវនាវឱ្យសហគមន៍អន្តរជាតិសាមគ្គីគ្នា ក្នុងបរិបទ ដែលស្ថានភាពនយោបាយពិភពលោកមានការប្រែប្រួលយ៉ាងស្មុគស្មាញ នាពេលបច្ចុប្បន្ន។
 
កិច្ចប្រជុំសន្តិសុខ Munich 2020៖ ប្រធានាធិបតីអាល្លឺម៉ង់ អំពាវនាវដល់ សហគមន៍​​​អន្តរជាតិសាមគ្គីគ្នា - ảnh 1 ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

 

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំសន្តិសុខ Munich 2020 លើកទី ៥៦ នៅទីក្រុង Munich លោកប្រធានាធិបតី Steinmeier បានចាត់ទុកថា ជារៀងរាល់ឆ្នាំ ពិភពលោកបានឃ្លាតឆ្ងាយពីគោលដៅសន្តិភាពជាងមុន តាមរយៈ
កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមនឹងនេះ លោកបានព្រមានអំពីយុទ្ធសាស្ត្រ “ អាមេរិកជាចម្បង” របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្លាស់ប្ដូរសណ្ដាប់ធ្នាប់ពិភពលោក និងបង្កើនអស្ថិរភាព។ មេដឹកនាំអាល្លឺម៉ង់រូបនេះក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការរក្សា កិច្ចសហប្រតិបត្តិការឆ្លងមហាសមុទ្រអាត្លង់ទិក។ លើសពីនេះលោកក៏បានចាត់ទុកថា អឺរ៉ុបចាំបាច់ត្រូវពង្រឹងការគ្រប់គ្រងសន្តិសុខរបស់ខ្លួន ហើយវិធានការមួយគឺបង្កើនការចំណាយលើវិស័យការពារជាតិ។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំសន្តិសុខ Munich លើកទី៥៦ ទាក់ទាញបានការចូលរួមរបស់ប្រមុខរប្រមាណ ៤០ ប្រទេស រដ្ឋមន្ត្រីចំនួន ១០០ រូប តំណង អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ជាដើម។ កិច្ចប្រជុំនេះ មានគោលដៅស្វែងរកដំណោះស្រាយសម្រាប់បញ្ហាក្តៅគគុកក្នុងបរិបទ ដែលពិភពលោកមានការប្រែប្រួលដ៏ស្មុគស្មាញជាច្រើនអំពីនយោបាយ និងបញ្ហាប្រឈមជាសកលជាបន្ទាន់៕

ប្រតិកម្មទៅវិញ