កិច្ចប្រជុំលើកទី៤០គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី៥ខែកុម្ភៈនៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បាន អញ្ជើញជាសហអធីបតីកិច្ចប្រជុំលើកទី៤០នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀត ណាម-ឡាវ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានវត្តមានតំណាងថ្នាក់ដឹកនាំរបស់ ក្រសួងស្ថាប័ននានានៃប្រទេសទាំងពីរ វៀតណាមនិងឡាវ។
     
កិច្ចប្រជុំលើកទី៤០គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាក់ស្តែងគឺប្រទេសទាំងពីរបានអនុវត្តប្រកបដោយ ប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់រវាងក្រសួងស្ថាប័ននៃប្រទេសទាំងពីរ ជា ពិសេសប្រទេសទាំងពីរបានអនុវត្តន៍ប្រកបដោយជោគជ័យនូវ “ឆ្នាំសាមគ្គីភាព មិត្ត ភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ២០១៧”។ លើវិស័យដទៃទៀតដូចជានយោបាយ កិច្ចការបរទេសនិងការពារជាតិ ក៏បានពង្រឹងនិងពង្រីកដោយឥតឈប់ឈរពីមួយថ្ងៃ ទៅមួយថ្ងៃ។ បច្ចុប្បន្ន សហគ្រាសវៀតណាមបានធ្វើការបណ្តាក់ទុននៅឡាវចំនួន ៤១១គម្រោងដោយទុនវិនិយោគសរុបជាង៣,៧ពាន់លានដុល្លាអាមេរិក។ ទំហំពាណិ ជ្ជកម្មវៀតណាម-ឡាវក្នុងឆ្នាំ២០១៧ ទទួលបានជាង ៩៣៥លានដុល្លាអាមេរិក កើន ១៣,៦%បើប្រៀបនឹងឆ្នាំ២០១៦។

        ក្នុងឆ្នាំ២០១៨ ភាគីទាំងពីរបានឯកភាព អនុវត្តន៍ល្អរាល់សេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេស ទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកនិងសហការល្អនៅក្នុងវេទិកាតំបន់និងអន្តរជាតិ។

        នេះជាលើកទី២ដែលនាយករដ្ឋមន្ត្រីវៀតណាមនិងឡាវទាំងពីររូប បានអញ្ជើញ ជាសហអធិបតីកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល ដែលសម្តែងនូវការប្តេជ្ញារបស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រម ព្រៀងសហប្រតិបត្តិការក្នុងឆ្នាំ២០១៨។ អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា៖

        “កិច្ចប្រជុំនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលលើកទី៤០បានប្រព្រឹត្តទៅប្រកប ដោយជោគជ័យ បើកចេញទំព័រថ្មីអំពីទំនាក់ទំនងយុទ្ធសាស្ត្រពិសេសរវាងប្រទេស ទាំងពីរ។ ក្នុងឆ្នាំ២០១៨ យើងខ្ញុំនៅតែដាក់ចេញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។ ដើម្បីកិច្ចសហប្រតិបត្តិការដំណើការបានល្អ យើងខ្ញុំបានស្នើឲ្យរដ្ឋមន្ត្រីនិងប្រធាន គណៈកម្មាធិការប្រជាជននៅខេត្តនានារវាងប្រទេសទាំងពីរ ត្រៀមឲ្យបានល្អ នូវ សេច ក្តីសម្រេចចិត្តនិងសេចក្តីកំណត់នៃកិច្ចប្រជុំនេះ។ ជាពិសេស ក្នុងកិច្ចប្រជុំនេះយើងបានចុះ ហត្ថលេខាលើឯកសារសំខាន់ចំនួន១២ និងខិតខំប្រឹងប្រែងដាក់ឲ្យដំណើរការសំណង់ ធំៗចំនួន៨ក្នុងឱកាសកិច្ចប្រជុំលើកទី៤១ផងដែរ”៕

ប្រតិកម្មទៅវិញ