លោកឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ ADMM ១៥។ (រូបថត៖ TTXVN) |
អង្គប្រជុំបានពិភាក្សា ហើយឯកភាពលើការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM+) លើកទី៨ ព្រមទាំងអនុម័តលើការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រី ការពារជាតិអាស៊ានជាមួយរដ្ឋមន្រ្តីការពារជាតិនៃប្រទេសដៃគូនានាក្នុងឆ្នាំ២០២១ផងដែរ។ អង្គប្រជុំបានអនុម័តលើសេចក្ដីថ្លែងការណ៍រួម ADMM លើកទី១៥ សេចក្ដី ប្រកាស Bander Seri Begawan ក្នុងការប្រារព្ធខួបលើកទី១៥នៃកិច្ចប្រជុំ ADMM ដែល ឆ្ពោះទៅកាន់ការត្រៀមខ្លួនជាស្រេចសម្រាប់អនាគត សន្តិភាពនិងវិបុលភាពរបស់ អាស៊ាន។ សេចក្ដីប្រកាសបានសង្កត់ធ្ងន់ទៅលើការប្ដេជ្ញាចិត្តរបស់ភាគីទាំងអស់អំពី កិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាពនិងលក្ខណៈស្ថាបនាដើម្បីសមុទ្រខាងកើតក្លាយទៅជាតំបន់សមុទ្រដោយសន្តិភាព ស្ថិរភាព និងវិបុលភាពតាមរយៈការអនុវត្ត យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (DOC) សម្រេចក្នុងពេលឆាប់ៗនូវក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព ជាក់ស្ដែង សមស្របនឹងច្បាប់អន្តរ ជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ។ ក្រៅពីនោះ ភាគីនានាក៏បានសន្យាជំរុញសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងបង្កលក្ខណៈងាយស្រួលសម្រាប់ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីផងដែរ។
សេចក្ដីថ្លែងការណ៍បានបង្ហាញការប្ដេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានទាំងអស់នាពេលខាងមុខ អំពីការបន្តជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងជម្ងឺ រាតត្បាត តាមការណែនាំនៃក្របខ័ណ្ឌការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងសេចក្ដីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការពារជាតិអាស៊ានស្ដីពីកិច្ចសហប្រតិបត្តិការ ផ្នែកការពារជាតិក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងដែរ៕