តាងនាមប្រធានអាស៊ាន ២០២០ អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung បានជម្រាប ជូន នូវគម្រោងកម្មវិធីសកម្មភាពរបស់កិច្ចប្រជុំកំពូលអាស៊ានលើក ទី៣៦ ក្នុងនោះមានកិច្ចប្រជុំពិសេសរបស់មេដឹកនាំអាស៊ាន ស្តីពីសមភាព យេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ក៏ដូចជា ធ្វើឱ្យប្រសើរឡើង នូវគុណភាពនៃកិច្ចសន្ទនារវាងថ្នាក់ដឹកនាំមហាសន្និបាតអាស៊ាន (AIPA) ។ ក្នុងឱកាសនេះលោកអនុរដ្ឋមន្ត្រីបានផ្តល់ព័ត៌មានលម្អិត អំពីកាលវិភាគនៃការអនុវត្តក៏ដូចជាលទ្ធផលរំពឹងទុកដែលទទួលបានពីគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងឆ្នាំ ២០២០។ លោកអនុរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការបង្កើនការសម្របសម្រួលរវាងសសរស្តម្ភទាំង ៣ នៃសហគមន៍ និងវិធីសាស្រ្តអភិក្រម គ្របដណ្តប់លើការអនុវត្តការរាល់កិច្ចសន្យាក៏ដូចជាផែនការសហប្រតិបត្តិការអាស៊ានក្នុងការកសាងសហគមន៍៕