កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនលើកទី ២៥ |
ពាក់ព័ន្ធនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តតាម "ចក្ខុវិស័យនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ចិនឆ្នាំ ២០៣០" ។ យោងតាមនោះ អាស៊ាននិងចិននឹងបញ្ចប់ផែនការសកម្មភាពអាស៊ាន - ចិនឆ្នាំ ២០១៦-២០២០ ដើម្បីសំរេចឲ្យបាននូវគោលដៅនៃការនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងទៅ ១,០០០ ពាន់លានដុល្លារអាមេរិក និង ជម្រុញការវិនិយោគឡើងទៅ ១៥០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ ។ ភាគីទាំងពីរនឹងផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល សេដ្ឋកិច្ច អេឡិចត្រូនិក សន្តិសុខអ៊ីធ័រណែត ជំរុញការតភ្ជាប់ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ដឹកជញ្ជូន និងការអភិវឌ្ឍអនុតំបន់ជាដើម ដើម្បីឈានទៅបញ្ចប់ឲ្យបានឆាប់ៗនូវការចរចារលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP)។
ពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងតំបន់និងនៅលើពិភពលោក បណ្តាប្រទេសអាស៊ាននិង ចិនបានអះអាងពីភាពចាំបាច់ត្រូវកសាងនិងពង្រឹងរចនាសម្ព័ន្ធតំបន់បើកទូលាយ តម្លាភាព គ្របដណ្តប់ ដោយឈើលើច្បាប់ផងដែរ។ ហេតុដូច្នេះហើយ ចិនគាំទ្រ ដល់តួនាទីជាស្នូលរបស់អាស៊ាន ដោយមានបំណងចង់ឲ្យអាស៊ានមានសាមគ្គីភាពឯកភាព និងកសាង សហគមន៍អាស៊ានដ៏រឹងមាំផងដែរ។ បណ្ដាប្រទេសអាស៊ានក៏បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងការចូលរួមរបស់ចិនក្នុងវេទិកាដែលអាស៊ានដឹកនាំដោយមានបំណងចង់ឱ្យប្រទេសចិនបន្តរួមចំណែកជាវិជ្ជមាននិងមានទំនួលខុសត្រូវថែមទៀតចំពោះសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយ ចីរភាពក្នុងតំបន់ផងដែរ៕