កិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ រវាងគណៈប្រតិភូតំណាងខ្សែព្រំដែនវៀតណាម-ឡាវ

Chia sẻ
(VOVWORLD) - នាថ្ងៃទី៩ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ រវាងគណៈប្រតិភូមិតំណាងខ្សែព្រំដែនវៀតណាម-ឡាវ។ 
កិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ រវាងគណៈប្រតិភូតំណាងខ្សែព្រំដែនវៀតណាម-ឡាវ - ảnh 1 កិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ រវាងគណៈប្រតិភូតំណាងខ្សែព្រំដែនវៀតណាម-ឡាវ

(VOVworld) – នាថ្ងៃទី៩ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ រវាងគណៈប្រតិភូមិតំណាងខ្សែព្រំដែនវៀតណាម-ឡាវ។ គណៈប្រតិភូវៀតណាមដឹកនាំ ដោយអនុរដ្ឋមន្ត្រីការបរទេសនិងជាប្រធានគណៈកម្មាធិការព្រំដែនជាតិវៀតណាម លោក Le Hoai Trung រីឯ គណៈប្រតិភូមឡាវដឹកនាំដោយរដ្ឋមន្ត្រីការបរទេសឡាវ លោក  Xalomsay Commasit។ នៅកិច្ចប្រជុំលើកនេះ ភាគីទាំងពីរធ្វើការបូកសរុបនិងវាយតំលៃស្ថានភាពសហប្រតិបត្តិការខាងព្រំដែននិងការងារអនុវត្តបណ្ដាកិច្ចព្រមព្រៀងទ្វេភាគីអំពីព្រំដែននិងដែនដី រវាងប្រទេសទាំងពីរនាឆ្នាំទៅមិញ។ ភាគីទាំងពីរក៏បានរៀបចំកិច្ចប្រជុំជំនាញរវាងបណ្ដាខេត្ត ព្រំដែនវៀតណាម-ឡាវដើម្បីផ្លាស់ប្តូរការរៀបចំអនុវត្តកិច្ចព្រមព្រៀងថ្នាក់រដ្ឋាភិបាលអំពីការ ដោះស្រាយបញ្ហាជនអន្តោប្រវេសន៍សេរីភាពនិងអាពាហ៍ពិពាហ៍គ្មានលិខិតក្នុងតំបន់ព្រំដែន រវាងវៀតណាមនិងឡាវ។ ភាគីទាំងពីរឯកភាពសហការអនុវត្តការងារគ្រប់គ្រងព្រំដែនតាម ឯកសារគត្តិយុត្តិចំនួន ២ ស្តីអំពីការងារព្រំដែនថ្មី សម្រេចការរៀបចំផែនការអភិវឌ្ឍន៍ប្រព័ន្ធ ច្រកទ្វារព្រំដែនវៀតណាម-ឡាវដល់ឆ្នាំ ២០១៥ ទស្សនៈវិស័យដល់ឆ្នា ២០៣៥ ផងដែរ។ បញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ ហើយឯកភាពថា៖ កិច្ចប្រជុំលើកទី ២៨ នឹងត្រូវបានរៀបចំឡើងនៅឡាវនាត្រីមាសទី ៤ ឆ្នាំ ២០១៨៕ 

ប្រតិកម្មទៅវិញ