កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដើម្បីបន្តជំរុញកិច្ចព្រមព្រៀងTPP (Lê Hiếu/Tri thức)
|
នៅទីនេះអង្គប្រជុំបានបញ្ជាក់ឡើងវិញនូវលទ្ធផលតុល្យភាព និងសារៈសំខាន់ខាងសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រនៃកិច្ចព្រមព្រៀងដៃគូឆ្លងសមុទ្រប៉ាស៊ីហ្វិក (TPP)។ អង្គប្រជុំក៏បានឯកភាពគ្នានូវការអនុវត្តជាក់ស្ដែងរាល់ផលប្រយោជន៍នៃកិច្ចព្រមព្រៀង TPPនេះ។ បណ្ដារដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់អំពីការបើកទូលាយ TPP សម្រាប់ខឿនសេដ្ឋកិច្ចផ្សេងៗទៀតចូលរួម ប្រសិនបើគេអាចបំពេញនូវបទដ្ឋានខ្ពស់នៃកិច្ចព្រមព្រៀងនេះ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងដោះស្រាយការព្រួយបារម្ភស្ដីពីលទ្ធិគាំពារនិយម រក្សាការបើកទូលាយទីផ្សារ ពង្រឹងប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិដោយផ្អែកលើបទបញ្ញត្តិរួម ជំរុញពាណិជ្ជកម្មលើសកលលោក និងលើកកំពស់គុណភាពជីវភាពរស់នៅ៕