ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (រូបថត៖ vtc.vn) |
ថ្លែងនៅឯកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី ៣៥ នៅទីក្រុងបាងកក ថៃ ប្រធានាធិបតីលោក Duterte បានព្រមានថា ការគាំពារនិយមនិងភាពតានតឹងពាណិជ្ជកម្មសកលនាពេលបច្ចុប្បន្ននេះ កំពុងធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ានធ្លាក់ចុះ ដែលក្នុងនេះ មានហ្វីលីពីនផង។ លោក Duterte បានសង្កត់ធ្ងន់ថា "យើងត្រូវការប្រព័ន្ធពាណិជ្ជកម្មដែលបើកចំហនិងផ្អែកលើបទបញ្ញាត្តិដើម្បីរក្សាកំណើន។ ដូច្នេះយើងត្រូវធានានូវសារៈសំខាន់និងប្រសិទ្ធភាពជាប្រចាំរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)"។ តាមលោក អាស៊ានត្រូវការពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចឱ្យស៊ីជម្រៅតាមរយៈកម្មវិធីនិងគម្រោងជាក់ស្ដែងដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ៕