កិច្ចប្រជុំគណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី២៤ សីហា នៅទីក្រុងហាណូយ កិច្ចប្រជុំគណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមនិងជាប្រធានគណៈកម្មការដឹកនាំលោក Vu Duc Dam។

នៅកិច្ចប្រជុំនេះ គណៈកម្មការដឹកនាំបានសង្កត់ធ្ងន់ថា ស្ថានភាពនៃជម្ងឺ Covid-19 នៅខេត្ត ហាយយឿង ទីក្រុងដាណាំងនិងខេត្តក្វាងណាមកំពុងត្រូវបានគ្រប់គ្រង។ ក្រសួងសុខាភិបាលនឹងបូកសរុបបទពិសោធន៍ពីការផ្ទុះជម្ងឺលើកនេះដើម្បីណែនាំហើយហ្វឹកហ្វឺនវិធានការបង្ការទប់ស្កាត់ជម្ងឺសម្រប់ខេត្តក្រុងនានា ព្រមទាំងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗចេញផ្សាយសៀវភៅកត់ត្រាដោយណែនាំវិធានការរួមរស់ប្រកបដោយសុវត្ថិភាពជាមួយជម្ងឺរាតត្បាតក្នុងកាលៈទេសៈនាបច្ចុប្បន្នផងដែរ។ គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំង Covid-19 បានស្នើឲ្យក្រសួងសុខាភិបាលតាមដានយ៉ាងដិតដល់នូវការស្រាវជ្រាវ ផលិតវ៉ាក់សាំងបង្ការ Covid-19 លើពិភពលោក ហើយសហការជាមួយក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យាជំរុញដំណើរការស្រាវជ្រាវវ៉ាក់សាំងនៅវៀតណាម។

ក្នុងរសៀលថ្ងៃទី២៤ សីហា វៀតណាមបានរកឃើញអ្នកឆ្លង Covid-19 ចំនួន៦នាក់ថ្មីបន្ថែមទៀតនៅទីក្រុងដាណាំងនិងខេត្តហាយយឿង៕

ប្រតិកម្មទៅវិញ