កិច្ចប្រជុំកំពូលវិសាមញ្ញរបស់សហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមជាច្រើន

Chia sẻ

(VOVWORLD) - នាថ្ងៃម្សិលមិញ និងថ្ងៃនេះ (ថ្ងៃទី ១៧-១៨ ខែមេសា) កិច្ចប្រជុំកំពូលវិសាមញ្ញរបស់មេដឹកនាំសហភាពអឺរ៉ុប (EU) បានធ្វើឡើងនៅរដ្ឋធានី Brussels ប្រទេស បែលហ្ស៊ិក ដើម្បី ឈានដល់ការឯកភាពគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតឡើងបច្ចុប្បន្ននេះ។

កិច្ចប្រជុំកំពូលវិសាមញ្ញរបស់សហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមជាច្រើន - ảnh 1កិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបធ្វើឡើងនៅថ្ងៃទី ១៥ ដល់ ១៦ ខែមេសា ឆ្នាំ ២០២៤ (រូបថត៖ TTXVN)

ទាក់ទិននឹងអំពើហិង្សាដែលកើនឡើងនៅមជ្ឈិមបូព៌ា មេដឹកនាំអឺរ៉ុបបានយល់ព្រមពង្រឹងទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់។ មេដឹកនាំនៃបណ្តាប្រទេសសហភាពអឺរ៉ុបទាំង ២៧ ក៏បានពិភាក្សាអំពីការផ្ញើសារចាំបាច់ដើម្បីអំពាវនាវឱ្យមានភាពអត់ធ្មត់ និងជៀសវាងសកម្មភាពហឹង្សាដែលអាចបង្កឱ្យមានផលវិបាកដែលមិនអាចទាយទុកជាមុនបាននៅក្នុងតំបន់នេះ។

ទាក់ទងនឹងដំណោះស្រាយដើម្បីជំរុញសេដ្ឋកិច្ចអឺរ៉ុប មេដឹកនាំសហភាពអឺរ៉ុបបានស្នើវិធានការជំរុញសេដ្ឋកិច្ចដើម្បីបង្កើតឡើងវិញនូវកម្លាំងសេដ្ឋកិច្ចក្នុងតំបន់។ វិធានការទាំងនេះអាចរួមបញ្ចូលការវិនិយោគលើឧស្សាហកម្មជឿន លឿន ការលើកកម្ពស់ការស្រាវជ្រាវ និងការអភិវឌ្ឍ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ។

លើសពីនេះ រាល់ការពិភាក្សាក៏បានផ្តោតទៅលើការពិនិត្យឡើងវិញនូវគោលនយោបាយសេដ្ឋកិច្ចដែលមានស្រាប់ និងការស្វែងរកឱកាសសហប្រតិបត្តិការថ្មី ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់អឺរ៉ុបនៅក្នុងទីផ្សារពិភពលោក៕

ប្រតិកម្មទៅវិញ