កិច្ចប្រជុំកំពូល G7៖​សហភាព​អ៊ឺរ៉ុប​រកវិធី​បន្ធូរស្រាល​ភាពតានតឹង​ខាង​ពាណិជ្ជកម្ម​ជាមួយអាមេរិក

Chia sẻ
(VOVWORLD) -លោក Donald Trump នឹងចូលរួមកិច្ចប្រជុំកំពូល G7 នេះ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម បញ្ហា អ៊ីរ៉ង់និងការប្រែប្រួលអាកាសធាតុ។

សហភាពអ៊ឺរ៉ុប (EU) សង្ឃឹមថានឹងបន្ធូស្រាលភាពតានតឹងខាងពាណិជ្ជកម្មជាមួយអាមេរិក ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល នៃក្រុមប្រទេសឧស្សហកម្មអភិវឌ្ឍន៍ជួរមុខលើពិភពលោក (G7) នៅបារាំងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា។

តាមមន្ត្រី EU មួយរូបថា អង្គប្រជុំនឹងផ្តោតសំខាន់លើបណ្ដាបញ្ហាសខ្វែងគំនិត អន្តរមហាសមុទ្រអាត្លង់ទិក ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump នឹងចូលរួមកិច្ចប្រជុំកំពូល G7 នេះ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម បញ្ហា អ៊ីរ៉ង់និងការប្រែប្រួលអាកាសធាតុ។ មន្ត្រីរូបនេះបានឲ្យដឹងថា ប្លុកនេះបានវាយតម្លៃថា សង្គ្រាមពាណិជ្ជកម្មគឺជាកត្តាគ្រោះអាសន្នដ៏ធំបំផុតចំពោះកំណើននៃខឿនសេដ្ឋកិច្ចសកល។ EU នឹងរកវិធីដោះស្រាយ ព្រមទាំងផ្ដោតសំខាន់លើរបៀបវារៈពាណិជ្ជកម្ម EU - អាមេរិកយ៉ាងសកម្មផងដែរ៕

ប្រតិកម្មទៅវិញ