ទីស្នាក់ការ Interpol |
កិច្ចប្រជុំនេះបានទាក់ទាញការចូលរួមរបស់តំណាងរាប់រយនាក់ ដែលជាមន្រ្តីរដ្ឋាភិបាល កងកម្លាំងប៉ូលីសព្រហ្មទណ្ឌ អ្នកជំនាញនិងអ្នកប្រាជ្ញនៅលើពិភពលោក។ នៅក្នុងកិច្ចប្រជុំនេះ តំណាងទាំងឡាយបានផ្តោតលើការពិភាក្សាអំពីបញ្ហាប្រឈមផ្នែកសន្តិសុខនាពេលបច្ចុប្បន្ន ក៏ដូចជាដំណោះស្រាយដើម្បីរួមសហការគ្នា ទប់ទល់ទៅនឹងការគំរាមកំហែងនាពេលអនាគត។ តំណាងទាំងឡាយក៏បានអះអាងថា បដិវត្តន៍បច្ចេកវិទ្យាបាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែក៏បានផ្តល់ឱកាសដល់ឧក្រិដ្ឋជនឆ្លៀតយកចំណុចងាយរងគ្រោះដើម្បីវាយប្រហារ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះតំណាងទាំងអស់ បានចែករំលែកព័ត៌មាន បទពិសោធន៍និងរបៀបនៃកិច្ចសហប្រតិបត្តិការដើម្បីទប់ទល់ទៅនឹងបញ្ហាប្រឈមនានាក្នុងវិស័យបញ្ញាសិប្បនិម្មិត Big Data បច្ចេកវិទ្យាជីវសាស្ត្រនិងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែតផងដែរ៕