រូបថត៖ AP |
បន្ទាប់ពីការក្ស័យធនរបស់ធនាគារ Silicon Valley (SVB) របស់សហរដ្ឋអាមេរិក នោះ ធនាគារ Credit Suisse (CS) របស់ស្វីសត្រូវតែទទួលកញ្ចប់ប្រាក់កម្ចីរហូតដល់ ៥៤ ពាន់លានដុល្លារអាមេរិកពីធនាគារកណ្តាលស្វីស (SNB) ដើម្បីពង្រឹងការទូទាត់ប្រាក់ និងទំនុកចិត្តរបស់វិនិយោគិនបន្ទាប់ពីតម្លៃភាគហ៊ុនធ្លាក់ចុះ។
យោងតាមសេចក្ដីប្រកាសរបស់ CS កាលពីថ្ងៃទី ១៦ មីនាបានឲ្យដឹងថា កញ្ចប់ប្រាក់កម្ចីចំនួន ៥៤ ពាន់លានដុល្លារអាមេរិក ពី SNB បានជួយផ្លាស់ប្តូរការខាតបង់យ៉ាងធ្ងន់ធ្ងរមួយចំនួននៅក្នុងទីផ្សារភាគហ៊ុន នឹងស្ដារទំនុកចិត្តចំពោះទីផ្សារហិរញ្ញវត្ថុដ៏ធំទូលំទូលាយជាង។ កាលពីមុននៅថ្ងៃទី ១៥ ខែមីនា ភាគហ៊ុន CS បានបាត់បង់តម្លៃជាងមួយភាគបួន ក្នុងបរិបទ ដែលទីផ្សារមានការព្រួយបារម្ភ ក្រោយពេលដូលរលំនៃ SVB ។ CS គឺជាធនាគារធំដើមដំបូងនៅលើពិភពលោក ដែលត្រូវបានជួយសង្គ្រោះបន្ទាន់ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨។
ក្នុងពេលនោះ នៅអាស៊ី ភាគហ៊ុនមានពណ៌ក្រហម ខណៈពេលដែលវិនិយោគិនបានសម្រុកទៅទិញមាស មូលបត្របំណុល និងប្រាក់ដុល្លារអាមេរិក។ នាយកប្រតិបត្តិ CS លោក Ulrich Koerner ពីមុនបានស្វែងរកវិធីរំងាប់អារម្មណ៍វិនិយោគិនអំពីលក្ខណៈទូទាត់យ៉ាងខ្លាំងក្លារបស់ CS ។ ធនាគារ CS ដែលមានសាខានៅអាស៊ីក៏បានទាក់ទង និងរំងាប់អារម្មណ៍អតិថិជន។ នាថ្ងៃទី ១៦ មីនាក្រុមអ្នកតាក់តែងគោលនយោបាយនៅអូស្ត្រាលី និងកូរ៉េខាងត្បូងបានស្វែងរកវិធីរំងាប់អារម្មណ៍ទីផ្សារថា ធនាគារនៅក្នុងដែនសមត្ថកិច្ចរបស់ពួកគេគឺមានទុនល្អផងដែរ៕