កិច្ចការវប្បធម៌ការទូតរួមចំណែកបង្កើតឡើងសាររបស់ជាតិ

Chia sẻ
(VOVWORLD) - សន្និសីទការទូតលើកទី៣០និងសន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី១៩ នឹងបានប្រារព្ធនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៨។ ក្នុងឱកាសនេះ ឧបការីរដ្ឋមន្ត្រីការបរទេស លោក Pham Sanh Chau អញ្ជើញផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានស្តីពីបញ្ហាស្នូលនៃកិច្ចការវប្បធម៌ការទូតនាពេលខាងមុខ។

តាមនោះ វប្បធម៌ការទូតត្រូវបានចាត់ទុកជាសសរទ្រូងនៃខឿនការទូតពេញលេញរបស់វៀតណាម។ យោងតាមស្មារតីបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc ភារកិច្ចស្នូលរបស់ផ្នែកវប្បធម៌ាការទូត នាពេលខាងមុខគឹបម្រើឲ្យគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ។ ដើម្បីអនុវត្តន៍បាននូវភារកិច្ចនេះ ផ្នែកវប្បធម៌ការទូតនឹងផ្តោតសំខាន់លើខ្លឹមសារមួយចំនួន រួមមាន៖ កសាងផែនការមេស្តីពី វប្បធម៌ការទូត ដោយភ្ជាប់ជាមួយគោលដៅកិច្ចការបរទេស សំណូមពរនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌។ រួមជាមួយគ្នានោះ ណែនាំឲ្យប្រជាជន អនុវត្តន៍នូវវប្បធម៌ការទូត ក្នុងនោះកសាងរូបភាពជាតិ ពាណិជ្ជសញ្ញារបស់តំបន់ ចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវនិងមានប្រសិទ្ធភាពនៅបណ្តាអង្គការ វេទិកាពហុភាគីអំពីវប្បធម៌ កសាងរូបភាពវៀតណាមជាសមាជិកមួយមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ ជាពិសេស រកឃើញនូវនិន្នាការធំៗអំពីវប្បធម៌ការទូត អប់រំ វិទ្យាសាស្ត្រ សង្គម ដែលជះឥទ្ធិពលដល់សន្តិសុខនិងការអភិវឌ្ឍរបស់ពិភពលោក ពិនោះ ក្តាប់ជាប់ឱកាស ម្ចាស់ការទប់ទល់ជាមួយបញ្ហាប្រឈមទាំងអស់៕

ប្រតិកម្មទៅវិញ