អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung |
ក្នុងរយៈពេល ៥ ថ្ងៃធ្វើការ ដែលប្រព្រឹត្តទៅវគ្គពិភាក្សា ចំនួន ២០ វគ្គ សន្និសីទនេះមានគោលបំណងពន្លឿនការអនុវត្តគោលនយោបាយ “កសាងវិស័យការទូតគ្រប់ជ្រុងជ្រោយ ទំនើប ដោយសសរស្តម្ភចំនួនបី៖ ការទូតបក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន” ដែលមហាសន្និបាតលើកទី ១៣ របស់បក្សបានដាក់ចេញ។ ហើយទន្ទឹមនឹងនោះ កំណត់នូវភារកិច្ចដែលវិស័យការទូតនឹងបន្តអនុវត្តន៍នាពេលខាងមុខ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០- ២០៤៥។ អញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានអះអាងថា៖ “សន្និសីទនេះបានបង្កើត “ការឯកភាពខ្ពស់ក្នុងការយល់ដឹងនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងសកម្មភាព”។ ស្មារតីទូទៅគឺ: ស្ថានភាពពិភពលោកមានការផ្លាស់ប្តូរច្រើន; ប្រទេសជាតិមានឋានៈ មានសក្តានុពល និងកិត្យានុភាពអន្តរជាតិអំណោយផលថ្មី ចំពោះមុខនឹងតម្រូវការ គោលដៅអភិវឌ្ឍន៍ថ្មីដល់ឆ្នាំ ២០២៥ ២០៣០ និងនៅពាក់កណ្តាលសតវត្សនេះ។ ដូច្នេះ តម្រូវការថ្មីដែលបានដាក់ចេញសម្រាប់កិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ ត្រូវតែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ទូលំទូលាយជាង លើវិស័យនិងកងកម្លាំងពាក់ព័ន្ធ ធ្វើសមកាលកម្មកាន់តែជិតស្និទ្ធក្នុងលក្ខខណ្ឌនៃការសម្របសម្រួល ចូលរួមយ៉ាងសកម្មដំណើរការនេះ និងមានភាពម្ចាស់ការក្នុងការអនុវត្តផងដែរ”។
អនុរដ្ឋមន្ត្រី លោក Nguyen Quoc Dung បានឲ្យដឹងថា សន្និសីទបានផ្សព្វផ្សាយបរិយាកាសរីករាយ និងការប្តេជ្ញាចិត្តក្នុងវិស័យការទូតទាំងមូលក៏ដូចជាកម្លាំងបំពេញការងារកិច្ចការបរទេសក្នុងប្រទេស។ ទំនួលខុសត្រូវដើរជាមួយនឹងកិត្តិយស និងមោទនភាព ហើយវិស័យការទូតនៅតែបន្តឆ្លើយតបយ៉ាងសកម្មនិងមានភាពបត់បែន ការផ្លាស់ប្តូរចំពោះបម្រែបម្រួលយុទ្ធសាស្ត្រក្នុងបរិយាកាសអន្តរជាតិនិងតំបន់ បម្រើផលប្រយោជន៍ជាតិនិងប្រជាជាតិ។
សូមគូសបញ្ជាក់ថា សន្និសីទការទូតលើកទី ៣១ បានប្រព្រឹត្តទៅក្នុងឆ្នាំដំបូងនៃការអនុវត្តសេច ក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ និងជាពិសេស ភ្លាមៗ បន្ទាប់ពីសន្និសីទកិច្ចការបរទេសជាតិលើកទី ១ ដែលត្រូវបានដឹកនាំដោយការិយាល័យនយោបាយ លេខាធិការដ្ឋាន ដឹកនាំដោយផ្ទាល់និងអគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតី។ តាមនោះ សន្និសីទមានអត្ថន័យពិសេសទាំងខ្លឹមសារនិងបរិបទរៀបចំ ដោយបានកត់សម្គាល់ដំណាក់កាលថ្មីនៃការបន្តនិងអភិវឌ្ឍន៍វិស័យការទូតរបស់វៀតណាម៕