កងទ័ពអ៊ីស្រាអែលទម្លាក់គ្រាប់បែក​លើ​ជំរុំជនភៀសខ្លួននៅតំបន់​ហ្គាហ្សា ​ដែល​បណ្តាល​ឲ្យមាន​អ្នក​ស្លាប់​និង​រង​របួស​​ជាង៤០០នាក់

Chia sẻ
(VOVWORLD) - ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា បន្តបង្កើនភាពតានតឹង នៅពេលដែលកងទ័ពអ៊ីស្រាអែលបានបង្កើនយុទ្ធនាការវាយប្រហារតាមជើងអាកាសរបស់ខ្លួន និងសម្រុកខ្លាំងការវាយប្រហារលើគោកជាបណ្តើរៗ ដើម្បីរារាំងលទ្ធភាពឆ្លើយតបរបស់ចលនាអ៊ីស្លាមហាម៉ាស។ 

ការវាយប្រហារតាមជើងអាកាសដ៏គួរឱ្យកត់សម្គាល់បំផុតមួយរបស់កងទ័ពអ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាកាលពីថ្ងៃទី ៣១ ខែតុលា គឺជាការទម្លាក់គ្រាប់បែកលើតំបន់លំនៅដ្ឋានមួយកន្លែងក្នុងជំរុំជនភៀសខ្លួន Jabalia ភាគខាងជើងតំបន់ហ្គាហ្សា ដោយបង្កឲ្យមានអ្នក់ស្លាប់និងរងរបួសជាង ៤០០នាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងប្រភពវេជ្ជសាស្រ្តប៉ាឡេស្ទីន បានបញ្ជាក់ថា ករណីស្លាប់និងរងរបួសក្នុងការវាយប្រហារ ភាគច្រើនគឺជាស្ត្រី និងកុមារ។

កងទ័ពអ៊ីស្រាអែលទម្លាក់គ្រាប់បែក​លើ​ជំរុំជនភៀសខ្លួននៅតំបន់​ហ្គាហ្សា ​ដែល​បណ្តាល​ឲ្យមាន​អ្នក​ស្លាប់​និង​រង​របួស​​ជាង៤០០នាក់ - ảnh 1លំនៅដ្ឋាននៅតំបន់ហ្គាហ្សាត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់បែករបស់អ៊ីស្រាអែល។ រូបថត៖ AP

នៅក្នុងសេចក្តីប្រកាសមួយ នាយប់ថ្ងៃទី ៣១ តុលា ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានពណ៌នាការវាយប្រហារលើជំរុំជនភៀសខ្លួន Jabalia ជាទង្វើអមនុស្សធម៌ និងជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ ពីទីក្រុងគែរ ក្រសួងការបរទេសអេហ្ស៊ីបក៏បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ដោយចាត់ទុកវាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ បាតុកម្មទ្រង់ទ្រាយធំរាប់សិបបានផ្ទុះឡើងនៅក្នុងរដ្ឋធានី និងទីក្រុងសំខាន់ៗជាច្រើននៃប្រទេសចំនួន១០នៅក្នុងតំបន់ ដើម្បីសម្តែងការខឹងសម្បារចំពោះការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើជំរុំជនភៀសខ្លួន Jabalia ។

រីឯខ្លួនវិញ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា ការវាយប្រហារលើ Jabalia បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស។ IDF ក៏បានឲ្យដឹងថាទាហានអ៊ីស្រាអែលជាង ២០.០០០ នាក់បានចូលទៅក្នុងហ្គាហ្សា ដើម្បីអនុវត្តប្រតិបត្តិការយោធានៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី ២៨ខែតុលា៕

ប្រតិកម្មទៅវិញ