កងទ័ពអាកាសអ៊ុយក្រែនចាប់ផ្តើមសកម្មភាពយោធាឡើងវិញនៅភាគខាងកើត

Chia sẻ

(VOVworld)- កងទ័ពអាកាសអ៊ុយក្រែនចាប់ផ្តើម
សកម្មភាពយោធាឡើងវិញនៅភាគខាងកើត។
នេះជាសេចក្តីប្រកាសជាមួយមជ្ឈដ្ឋានសាព័ត៌មាន

កងទ័ពអាកាសអ៊ុយក្រែនចាប់ផ្តើមសកម្មភាពយោធាឡើងវិញនៅភាគខាងកើត - ảnh 1
សពយន្តហោះ An-26 នៅជិត Davido-Nikolsk នាថ្ងៃទី១៤កក្កដា
 (រូបថតៈ TTXVN)


(VOVworld)- កងទ័ពជើងអាកាសអ៊ុយក្រែនចាប់ផ្តើមសកម្មភាពយោធាឡើង
វិញនៅភាគខាងកើត។ នេះជាសេចក្តីប្រកាសជាមួយមជ្ឈដ្ឋានសាព័ត៌មាន​
របស់អ្នកនាំ ពាក្យមជ្ឈមណ្ឌលព័ត៌មាននៃក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិ
អ៊ុយក្រែនលោក Andrey Lysenko នាថ្ងៃទី១៦កក្កដា។ លោកឲ្យដឹងថែមទៀតថា
បន្ទាប់ពីការផ្អាក ដំណើរហោះហើរដែលទាក់ទិនដល់រឿងរ៉ាវយន្តហោះដឹកជញ្ជូន
យោធា An-26 របស់អ៊ុយក្រែន ត្រូវបាញ់ធ្លាក់នៅខេត្តLuganskនាថ្ងៃទី១៤កក្កដា
គឺចាប់ពីថ្ងៃទី ១៦កក្កដា បណ្តាយន្តហោះចម្បាំងរបស់អ៊ុយក្រែនបានហោះចេញ
ប្រតិបត្តយិការ​ដើម្បីជួយឧបត្ថម្ភកម្លាំងទ័ពជើងគោក នៅតំបន់កើតមានឡើង
ជំលោះខ្លាំងបំផុត។

        ក្នុងថ្ងៃដដែល ខណៈពេលដែលលោក​Lysenko ឲ្យដឹងថា ថ្នាក់ដឹកនាំរបស់
អ៊ុយក្រែន មិនទាន់ពិនិត្យទៅលើបញ្ហាប្រកាសច្បាប់អាជ្ញាសឹកនៅភាគខាងកើត
ប៉ុន្តែសាធារណរដ្ឋប្រជាជនស្វ័យប្រកាស Donetsk បានប្រកាសច្បាប់អាជ្ញាសឹក
ក្នុងទីក្រុងផងដែរ៕

ប្រតិកម្មទៅវិញ