ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន ប្រធានស្នងការកលយុទ្ធនៃអគ្គ សេនាធិការដ្ឋានកងកម្លាំងប្រដាប់អាវុធរុស្ស៊ីលោក Sergei Rudskoy បានឲ្យដឹង ថា តាមលទ្ធផលនៃយុទ្ធនាការនៅតំបន់និរតីស៊ីរីថា ផ្ទៃដែនដីជាង៣ពាន់៣រយ គ.មការ៉េ រួមជាមួយទីប្រជុំជនប្រមាណ១៤៦កន្លែងត្រូវបានរំដោះទាំងស្រុង។ លោក Rudskoy ក៏បានឲ្យដឹងថែមទៀតថា កងកម្លាំងប្រដាប់អាវុធស៊ីរីបានវាយ កំទិចទាំងស្រុងក្រុមភេរវករនៃអង្គការរដ្ឋអ៊ីស្លាម (IS) និងក្រុម Jabhat en-Nusra ដែលកំពុងទន្ទ្រានកាន់កាប់ខេត្តទាំងបីខាងលើផងដែរ។