ផ្សែងហុយឡើងបន្ទាប់ពីការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF ក្នុងរដ្ឋធានី Khartoum កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN |
សេចក្តីប្រកាសរបស់លោក Abdel Fattah Al-Burhan ត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយបេសកជនពិសេសរបស់ប្រទេសស្វីសទទួលបន្ទុកតំបន់ស្នែងអាហ្វ្រិក លោក Sylvain Astier នៅទីក្រុង Port Sudan នៃរដ្ឋ Red Sea ក្នុងប្រទេសស៊ូដង់ភាគខាងកើត។ សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាល បានបញ្ជាក់ថា ជំនួបនេះបានពិចារណាពីសារៈសំខាន់នៃការបង្កើតរដ្ឋាភិបាលឯករាជ្យមួយ ដើម្បីគ្រប់គ្រងដំណាក់កាលអន្តរកាល មុនពេលធ្វើការបោះឆ្នោតសកល។
មុននោះ កាលពីថ្ងៃទី ២៦ ខែតុលា កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) បានបន្តការចរចាសន្តិភាពនៅទីក្រុងកំពង់ផែ Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF បានអូសបន្លាយរយៈពេល ៦ ខែកន្លងមកនេះ បណ្តាលឲ្យមនុស្សជាង ៩.០០០នាក់បានស្លាប់ និងបង្ខំឱ្យមនុស្សជាង ៥,៦ លាននាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួន៕