|
កងទ័ពវៀតណាមនិងមីយ៉ាន់ម់ាបង្កើនកិច្ចសហប្រតិបត្តិការ |
(VOV)_នារសៀលថ្ងៃទី៣០ តុលា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Do
Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារ
ប្រទេស បានទទួលជួបនាយឧត្តមសេនីយ៍ Khin Aung Myint មេបញ្ជាការជើងអា
កាសមីយ៉ាន់មាំ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ថ្លែងមតិនៅទីនេះ
ឧត្តមសេនីយ៍ឯក Do Ba Ty បានអះអាងថា៖ទំនាក់ទំនងរវាងកងទ័ពប្រជាជនវៀត
ណាម និងកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា បានមានជំហានអភិវឌ្ឍន៍ថ្មីជាច្រើន
នាពេលកន្លងទៅ។ ការផ្លាស់ប្តូរគណៈប្រតិភូរវាងកងទ័ពនៃប្រទេសទាំងពីរបាន
ប្រព្រឹត្តទៅជាប្រចាំ និងទទួលបានសមិទ្ធិសកម្មជាច្រើន។ រីឯនាយឧត្តមសេនីយ៍
Khin Aung Myint បានអះអាងថា៖កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា និយាយរួម
និងកងកម្លាំងជើងអាកាសមីយ៉ាន់ម៉ានិយាយដោយឡែក មានគោលបំណងទទួល
បានការជួយឧបត្ថម្ភពីកងទ័ពប្រជាជនវៀតណាម ដើម្បីរួមចំណែកកសាងកងកម្លាំង
ប្រដាប់អាវុធកាន់តែខ្លាំងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ៕