|
(រូបថត៖Vietnamplus) |
(VOVworld) - នាថ្ងៃទី២០ កក្កដា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក Do Ba Ty
អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស
បានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ វង្ស វាសនា ប្រធាននាយកកុល
យុទ្ធ អគ្គបញ្ជការដ្ឋាននៃកងយោធពលខេមរៈភូមិន្ទនិងគណៈប្រតិភូកម្ពុជាដែល
អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។ឧត្តមសេនីយ៍ឯក Do Ba Ty បានឲ្យ
ដឹងថា ស្ថានប័ន អង្គភាពនានាចំណុះក្រសួងការពារប្រទេសនៃ ប្រទេសទាំង២
កំពុងសកម្មអនុវត្តខ្លឹមសារនៃពិធីសារស្ដីពីកិច្ចសហប្រតិបតិ្តការការពារជាតិទ្វេ
ភាគីដំណាក់កាល២០១៥-២០១៩។បណ្ដាវិស័យដូចជា បណ្ដុះ បណ្ដាលកម្មាភិ
បាល ផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់កំពុងត្រូវបានអនុវត្តប្រកប ដោយប្រសិទ្ធិ
ភាព រួមចំណែកសំខាន់ក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសទាំង ២និងកងទ័ព
ទាំង២។រីឯនាយឧត្តមសេនីយ៍ វង្ស វាសនា មានគោលបំណងបន្ត សហប្រតិបតិ្ត
ការជាមួយ ស្នងការកលយុទ្ធ អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម
លើវិស័យបណ្ដុះបណ្ដាលកម្មាភិបាលនិងចែករំលែកព័ត៌មានដែលភាគីទាំង២
រួមយកចិត្តទុកដាក់៕