|
កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ដណ្តើមបានវិញភូមិជាច្រើននៅជាយទីក្រុង Mosul (VNA) |
(VOVworld) – ក្រោយរយៈពេល ២ សប្តាហ៍បំផុសចលនាវាយប្រហារទៅលើ
ទីក្រុង Mosul នាថ្ងៃទី ៣០ តុលា បណ្ដាកងកំលាំងប្រដាប់អាវុធរបស់អ៊ីរ៉ាក់
ដណ្តើមបានវិញការត្រួតត្រាភូមិចំនួន ១១ នៅជាយទីក្រុងនេះ។ ក្នុងក្រប
ខ័ណ្ឌ យុទ្ធនាការមេវាយប្រហារ នាថ្ងៃទី ១៧ តុលា កន្លងទៅសំដៅដណ្តើយក
វិញទីតាំងចុងក្រោយរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ទាហានអ៊ីរ៉ាក់
រាប់ពាន់នាក់បានសហការជាមួយទាហានចំណុះកំលាំងជនប្រដាប់អាវុធជា
ជន Kurd នៅ ទីក្រុង Peshmerga បានឈានទៅទីក្រុង Mosul ពីប៉ែកខាង
ជើង ខាងកើតនិង ខាងត្បូង។ បណ្ដាកំលាំងនៃអង្គការអនុសេនាជន
Hashed al Shaabi ក៏បានឆ្ពោះ ទៅទីក្រុង Mosul ពីប៉ែកខាងលិចដើម្បី
រំដោះទីរួមខេត្ត Tal Afar ហើយរាំងស្កាត់ ខ្សែផ្គត់ផ្គង់របស់ IS រវាងទីក្រុង
Mosul និងស៊ីរី៕