កងទ័ពការពារព្រំដែនរួមចំណែកទៅក្នុងជោគជ័យនៃការងារបង្ការនិង ប្រយុទ្ធប្រឆាំង Covid-19

Chia sẻ
(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានអះអាងនូវ តួនាទីដ៏សែនសំខាន់នៃកងទ័ព ក្នុងនោះមានកងទ័ពការពារព្រំដែន ក្នុង ការអនុវត្តការបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ដើម្បីសម្រេចភារកិច្ច ការពារព្រំដែននិយាយរួមនិងការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 និយាយដោយឡែក។ 

នារសៀលថ្ងៃទី១១ សីហា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 បានជួបធ្វើការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន។

ថ្លែងនៅទីនេះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានអះអាងនូវ តួនាទីដ៏សែនសំខាន់នៃកងទ័ព ក្នុងនោះមានកងទ័ពការពារព្រំដែន ក្នុង ការអនុវត្តការបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ដើម្បីសម្រេចភារកិច្ច ការពារព្រំដែននិយាយរួមនិងការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 និយាយដោយឡែក។ ដោយផ្អែកលើបាវចនា “រាំងស្កាត់ រកឃើញ ចត្តា ឡីស័ក កំណត់ទីតាំងកើតមានជម្ងឺ កម្ចាត់មេរោគ” លោកឧបនាយករដ្ឋមន្ត្រី បានសំណូមពរឲ្យកងទ័ពត្រូវបង្កើនការត្រួតពិនិត្យ គ្រប់គ្រងការងារដាក់ ឲ្យនៅដាច់ដោយឡែកចំពោះបណ្ដាអ្នកជំនាញ អ្នកគ្រប់គ្រង កម្មករបច្ចេកទេសខ្ពស់ នៅតាមតំបន់នានា សំដៅធានាការអនុវត្តគោលដៅ២ដើរទន្ទឹមគ្នាដោយ ប្រយុទ្ធប្រឆាំងជម្ងឺផងហើយអភិវឌ្ឍសេដ្ឋកិច្ចជាតិផង៕

ប្រតិកម្មទៅវិញ