កងកំលាំងបារាំងនិងម៉ាលីត្រូវបានវាយប្រហារនៅទីរួមស្រុក Gao |
នាថ្ងៃទី ១ កក្កដា កងកំលាំងបារាំងនិងម៉ាលីត្រូវបានវាយប្រហារនៅទីរួម ខេត្ត Gao ភូមភាគខាងជើងម៉ាលី។ អ្នកនាំពាក្យក្រសួងការពារជាតិម៉ាលី លោក Boubacar Diallo បានបញ្ជាក់ថា៖ រថយន្តផ្ទុកគ្រាប់បែកមួយគ្រឿងបានបើក បំបុកទៅលើកំលាំងយាមល្បាតរួមរបស់បារាំងនិងម៉ាលីដែលធ្វើឲ្យជនស៊ីវិលចំនួន ២ នាក់ត្រូវស្លាប់និងមនុស្សជាច្រើននាក់រងរបួស ក្នុងនោះមានទាហានបារាំងចំនួន ៤ ដល់ ៨ នាក់។ ក្នុងពេលនោះ អ្នកនាំពាក្យកងទ័ពបារាំង លោក Patrik Steiger បានអះអាងថា៖ កងកំលាំងយាមល្បាតរួមមានទាហានបារាំងចំនួន ៣០ នាក់ត្រូវ បានវាយប្រហារ ហើយជនរងគ្រោះទាំងឡាយដែលត្រូវស្លាប់សុទ្ធតែជាជនស៊ីវិល។ ទីកន្លែងកើតហេតុកំពុងហ៊ុំព័ទ្ធ៕