កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានជម្រុញយុទ្ធនាការដើម្បីកម្ចាត់ក្រុមតាលីបង់

Chia sẻ
(VOVWORLD) - អស្ថិរភាពសន្តិសុខបន្តគ្របដណ្ដប់នៅអាហ្វហ្គានីស្ថាននៅពេលដែលកងកម្លាំងសន្តិសុខរបស់ប្រទេសនេះជម្រុញយុទ្ធនាការដើម្បីកំចាត់ក្រុមតាលីបង់    ខណៈក្រុមឧទ្ទាមនេះក៏បង្កើនការវាយប្រហារតបតវិញផងដែរ។
កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានជម្រុញយុទ្ធនាការដើម្បីកម្ចាត់ក្រុមតាលីបង់ - ảnh 1 កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានជម្រុញយុទ្ធនាការដើម្បីកម្ចាត់ក្រុមតាលីបង់

នាថ្ងៃទី ៦ ខែឧសភា មន្ត្រីអាហ្វហ្គានីស្ថានបានជូនដំណឹងថាកងកម្លាំងសន្តិសុខបានចាប់ផ្តើមយុទ្ធនាការចាប់ខ្មាន់កាំភ្លើងតាលីបង់នៅខេត្តចំនួនពីរគឺខេត្ត Kandahar និងខេត្ត Wardak ដោយបានសម្លាប់ពួកខ្មាន់កាំភ្លើងយ៉ាងហោចណាស់ ១៤ នាក់។ ក្នុងថ្ងៃដដែលនេះដែរ មន្ត្រីអាហ្វហ្គានីស្ថានម្នាក់បានឲ្យដឹងថាក្រុមឧទ្ទាមតាលីបង់នេះបានវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យរបស់កងទ័ពនៅខេត្ត Farah ភាគខាងលិចដោយបានសម្លាប់ទាហានចំនួន ២០ នាក់។មជ្ឈដ្ឋានមន្ត្រី Farah បានឲ្យដឹងថាក្រុមឧទ្ទាមបានចាប់ខ្លួនទាហាន ២ នាក់នៅក្នុងការវាយប្រហារដូចពោលខាងលើនៅស្រុក Gulistan កាលពីយប់ថ្ងៃទី ៥ ឧសភា៕

ប្រតិកម្មទៅវិញ