កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ឈានចូលក្រុង Mosul

Chia sẻ
(VOVworld) - កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ទទួលបានការ
បោះជំហានធំមួយក្នុងយុទ្ធនាការរំដោះទីក្រុង Mosul
 ដែលជាកំពែងចុងក្រោយរបស់អង្គការរដ្ឋអ៊ីស្លាម​ (IS)
 ស្វ័យប្រកាសនៅអ៊ីរ៉ាក់ នៅពេលបំបែករបាំងការពារ
របស់ IS នៅភាគខាងត្បូងនិងប៉ែកនិរតីទីក្រុងនេះ ហើយដណ្ដើមយកវិញភូមិចំនួន១៣។
កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ឈានចូលក្រុង Mosul - ảnh 1
កងកម្លាំងប្រឆាំងភេរវកម្មអ៊ីរ៉ាក់ឈានចូលទីប្រជុំជន Bazwaia ប៉ែកខាងត្បូង Mosul កាលពីថ្ងៃទី៣១ តុលា (រូបថត៖Xinhua/TTXVN)

(VOVworld) - កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ទទួលបានការបោះជំហានធំមួយក្នុង
យុទ្ធនាការរំដោះទីក្រុង Mosul ដែលជាកំពែងចុងក្រោយរបស់អង្គការរដ្ឋអ៊ីស្លាម​ (IS)
 ស្វ័យប្រកាសនៅអ៊ីរ៉ាក់ នៅពេលបំបែករបាំងការពាររបស់ IS នៅភាគខាងត្បូងនិង
ប៉ែកនិរតីទីក្រុងនេះ ហើយដណ្ដើមយកវិញភូមិចំនួន១៣។នាថ្ងៃទី៣ វិច្ចិកា ប្រភព
ព័ត៌មានមួយពីបញ្ជាការដ្ឋានយុទ្ធនាការចម្រុះ (JOC) របស់អ៊ីរ៉ាក់ឲ្យដឹងថា នៅប៉ែក
និរតីក្រុង Mosul កងកម្លាំងប្រដាប់អាវុធ Hashd Shaabi របស់ជនអ៊ីស្លាមនិកាយ
Shi’ite បានកំទេចជនឧទ្ទាមជាច្រើន ហើយកំពុងឆ្ពោះទៅរំដោះទីប្រជុំជន Tal Afar
 សំដៅកាត់ផ្ដាច់ខ្សែផ្លូវផ្គត់ផ្គង់ជំនួយក្រុង Mosul និងប្រទេសជិត ខាងស៊ីរី។រីឯនៅ
ខាងកើត កងកម្លាំងប្រឆាំងភេរវកម្មបន្តខំប្រឹងប្រែងទម្លាយ ចូលរបាំងការពាររបស់
 IS ក្រោយពីកងទ័ពអ៊ីរ៉ាក់បានរំដោះតំបន់ជាយក្រុង Mosul ភាគច្រើន៕

ប្រតិកម្មទៅវិញ