កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមចេញដំណើរទៅបំពេញភារកិច្ច

Chia sẻ
(VOVWORLD) - នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ក្រុមដំបូងរួមមានកម្មា ភិបាលនិងយុទ្ធជន ប្រមាណ៣០នាក់នៃកងកម្លាំងរក្សាសន្តិភាពរបស់ វៀតណាម នឹងចេញដំណើរ ទៅកាន់ប្រទេសស៊ូដង់ខាងត្បូងនៅប៉ែកខាងកើតទ្វីបអាហ្វ្រិក។ នេះជាលើកដំបូង ដែលវៀតណាមបញ្ជូនកងកម្លាំងដ៏ឯករាជ្យមួយទៅចូលរួមសកម្មភាពរក្សា សន្តិភាពនៅឯបរទេស។
កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមចេញដំណើរទៅបំពេញភារកិច្ច - ảnh 1 បណ្ដាកម្មាភិបាលនិងយុទ្ធជននៅពេទ្យចល័តថ្នាក់ទី២មុននឹងចេញដំណើរទៅបំពេញភារកិច្ច (រូបថត៖ TTXVN)


នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រសួងការពារប្រទេសវៀតណាមបានចេញ សេចក្ដីសម្រេចចិត្តស្ដីពីការបង្កើតមន្ទីរពេទ្យចល័តថ្នាក់ទី២ រួមមានមនុស្ស ប្រមាណ៧០នាក់ សំដៅអនុវត្តន៍គោលមាគ៌ារបស់បក្សនិងរដ្ឋ ស្ដីពីការចូលរួម សកម្មភាពរក្សាសន្តិភាពរបស់អ.ស.បក្នុងវិស័យមនុស្សធម៌។

        ដោយកត់សម្គាល់នូវការខិតខំប្រឹងប្រែងនៃកងកម្លាំងរក្សាសន្តិភាពរបស់ វៀតណាម នាថ្ងៃទី២៦ ខែកញ្ញា កន្លងទៅ នៅទីក្រុងញូវយ៉ក់ ប្រទេសអាមេរិក នោះ បន្ទាប់ពីពិធីចុះហត្ថលេខា លើអនុស្សរណៈ យោគយល់គ្នាស្ដីពីការដែលវៀត ណាមបញ្ជូនមន្ទីរពេទ្យចល័តទៅកាន់ស៊ូដង់ខាងត្បូង អគ្គលេខាធិការរងអ.ស.ប លោក Atul Khare បានអបអរសាទរនិងសម្ដែងការជឿជាក់ថា វៀត ណាមនឹង ចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពនិងស៊ីជំរៅថែមទៀតទៅក្នុងសកម្មភាព រក្សាសន្តិភាពរបស់អ.ស.ប៕

ប្រតិកម្មទៅវិញ