Yen Bai៖ ត្រៀមខ្លួនជាស្រេចសម្រាប់សប្តាហ៍វប្បធម៌ ទេសចរណ៍ស្រែកាំជណ្ដើរ Mu Cang Chai ឆ្នាំ ២០១៧

Chia sẻ
(VOVWORLD) -ក្នុងរយៈពេលចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៧ កញ្ញា នៅស្រុក Mu Cang Chai ខេត្ត Yen Bai ភាគខាងជើងវៀតណាម នឹងប្រព្រឹត្តិទៅសប្តាហ៍វប្បធម៌ ទេសចរណ៍មហោស្រពរកឃើញរមណីយដ្ឋានជាតិស្រែកាំជណ្ដើរ ឆ្នាំ ២០១៧។
Yen Bai៖ ត្រៀមខ្លួនជាស្រេចសម្រាប់សប្តាហ៍វប្បធម៌ ទេសចរណ៍ស្រែកាំជណ្ដើរ Mu Cang Chai ឆ្នាំ ២០១៧ - ảnh 1Yen Bai៖ ត្រៀមខ្លួនជាស្រេចសម្រាប់សប្តាហ៍វប្បធម៌ ទេសចរណ៍ស្រែកាំជណ្ដើរ
Mu Cang Chai ឆ្នាំ ២០១៧ 

ក្នុងរយៈពេលចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៧ កញ្ញា នៅស្រុក Mu Cang Chai ខេត្ត Yen Bai ភាគខាងជើងវៀតណាម នឹងប្រព្រឹត្តិទៅសប្តាហ៍វប្បធម៌ ទេសចរណ៍មហោស្រពរកឃើញរមណីយដ្ឋានជាតិស្រែកាំជណ្ដើរ ឆ្នាំ ២០១៧។ នេះគឺជាព្រឹត្តិការជួយជ្រោមជ្រែងទិវាទេសចរណ៍អន្តរជាតិ (២៧ កញ្ញា) ព្រមទាំងជាឱកាសផ្សព្វផ្សាយ ឧទ្ទេសនាមសក្ដានុភាព ប្រៀបខ្លាំង និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជននៃបណ្ដាជនជាតិ នៅស្រុក Mu Cang Chai ហើយលើកតម្កើងរមណីយដ្ឋានជាតិស្រែកាំជណ្ដើរ Mu Cang Chaiទៀតផង។ ដោយប្រធានបទ “រលកពណ៌លឿងលើភ្នំ” សប្តាហ៍វប្បធម៌ និងទេសចរណ៍រមណីយដ្ឋានជាតិ ស្រែកាំជណ្ដើរ Mu Cang Chai ឆ្នាំ ២០១៧ នឹងមានកម្មវិធីទាក់ទាញដូចជា៖ ការប្រកួតជល់ពពែ ពិព័រណ៍រូបថត Mu Cang Chai ទេសចរណ៍អត្តសញ្ញាណជាដើម។ ស្ដីពីការត្រៀមរៀបចំសម្រាប់មហោស្រពនេះ លោកស្រី Luong Thi Xuyen អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Mu Cang Chai បានចែករំលែកថា៖

“យើងបានប្រគល់ឲ្យនគរបាល និងកងទ័ពការងារធានាសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាធានាសុវត្ថិភាពចរាចរណ៍ បញ្ចៀសការស្ទះចរាចរណ៍ ហើយប្រគល់ឲ្យការិយាល័យសុខាភិបាលកិច្ចការពិនិត្យអនាម័យ សុវត្ថិភាពស្បៀងអាហារសម្រាប់សប្ដាហ៍វប្បធម៌។ អំពីការស្នាក់នៅសម្រាប់ភ្ញៀវទេសចរក្នុងអំឡុងពេលរដូវស្រូវទុំនេះ ក្រៅពីផ្ទះសំណាក់ទំនើប យើងបានរៀបចំផ្ទះសំណាក់សហគមន៍សម្រាប់ភ្ញៀវទៀតផង”៕

ប្រតិកម្មទៅវិញ