World Cup នារី ២០២៣៖ បាល់ទាត់នារីវៀតណាមដកបានមេរៀនល្អៗជាច្រើន

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២ សីហា ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ប្រធានសហព័ន្ធ កីឡាបាល់ទាត់វៀតណាម (VFF) លោក Tran Quoc Tuan បានវាយតំលៃខ្ពស់ចំពោះ ការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមនៅវគ្គផ្តាច់ព្រ័ត្រនៃ World Cup នារី ឆ្នាំ២០២៣។ 
World Cup នារី ២០២៣៖ បាល់ទាត់នារីវៀតណាមដកបានមេរៀនល្អៗជាច្រើន - ảnh 1ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមថតរូបជាមួយអ្នកគាំទ្រ។
(រូបថត៖ Truong Anh Ngoc/VNA)
តាមរយៈការប្រកួតនៅ World Cup ២០២៣ បាល់ទាត់នារីវៀតណាម ដកបានមេរៀនល្អៗជាច្រើន ដើម្បីឆ្ពោះទៅរក គោលដៅវិលត្រឡប់មកការប្រកួតលំដាប់ពិភពលោកនេះវិញ ក្នុងពេលអនាគតខ្លីៗ។ ចំណែកក្រុមនារីវៀតណាម ទោះបីមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់ក៏ដោយ ប៉ុន្តែការ ខិតខំប្រឹងប្រែងរបស់កីឡាការិនីទាំងអស់ មិនអាចគ្របដណ្ដបលើគុណវិបត្តិខាងកាយ សម្បទានិងកម្លាំងកាយ ក្នុងការប្រកួតកន្លងមក។ ទោះជាយ៉ាងណាក៏ដោយ ក្រុមនារី វៀតណាមទទួលបានបទពិសោធន៍ដ៏មានតម្លៃ ហើយស្មារតីរបស់កីឡាការិនីត្រូវបាន ពង្រឹងតាមរយៈការប្រកួតនីមួយៗ។
ក្រុមនារីវៀតណាមបានវិលត្រឡប់មកប្រទេសវិញនៅថ្ងៃទី ៣ ខែសីហា ហើយ នឹងសម្រាកប្រហែលមួយសប្តាហ៍ មុននឹងប្រមូលផ្ដុំឡើងវិញដើម្បីត្រៀមរៀបចំសម្រាប់ ការប្រកួតកីឡាអាស៊ី (ASIAD ១៩)៕

ប្រតិកម្មទៅវិញ