World Cup នារី ឆ្នាំ ២០២៣៖ "នារី​មាស" វៀតណាម​ប្រកួត​យ៉ាង​អត់ធ្មត់​ទល់​នឹង​ម្ចាស់​ជើងឯក​ពិភពលោក

Chia sẻ
(VOVWORLD) - ក្នុងការប្រកួតនៅកីឡាដ្ឋាន Eden Park នៃទីក្រុង Auckland ប្រទេសនូវែលសេឡង់ នាថ្ងៃទី ២២ កក្កដា ក្រុមអាមេរិកមានអត្រាគ្រប់គ្រងបាល់ខ្ពស់ ហើយស៊ុតបញ្ចូលទីបាន ៣ គ្រាប់។ ក្នុងពេលនោះ ក្រុមជម្រើសជាតិនារីវៀតណាមមិនមានឱកាសស៊ុតបញ្ចូលទីរបស់ក្រុមអាមេរិកឡើយ។ នៅទីបញ្ចប់ ជ័យជម្នះ 3-0 បានទៅលើក្រុមជើងឯកពិភពលោកអាមេរិក។
World Cup នារី ឆ្នាំ ២០២៣៖ "នារី​មាស" វៀតណាម​ប្រកួត​យ៉ាង​អត់ធ្មត់​ទល់​នឹង​ម្ចាស់​ជើងឯក​ពិភពលោក - ảnh 1ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម

ទោះបីជាត្រូវប្រឈមមុខនឹងម្ចាស់ជើងឯកពិភពលោកដែលជាក្រុមបាល់ទាត់ជម្រើសជាតិនារីអាមេរិកក្នុងការប្រកួតក្នុងប្រកួតដើមដំបូងនៅ World Cup នារី ឆ្នាំ ២០២៣ ក៏ដោយ ប៉ុន្តែកូនក្រុមរបស់គ្រូបង្វឹក Mai Duc Chung នៅតែបង្ហាញពីស្មារតីរឹងមាំរបស់នារីវៀតណាមក្នុងការប្រឈមមុខនឹងការលំបាក និងបញ្ហាសាកល្បងនានា។

ក្នុងការប្រកួតនៅកីឡាដ្ឋាន Eden Park នៃទីក្រុង Auckland ប្រទេសនូវែលសេឡង់ នាថ្ងៃទី ២២ កក្កដា ក្រុមអាមេរិកមានអត្រាគ្រប់គ្រងបាល់ខ្ពស់ ហើយស៊ុតបញ្ចូលទីបាន ៣ គ្រាប់។ ក្នុងពេលនោះ ក្រុមជម្រើសជាតិនារីវៀតណាមមិនមានឱកាសស៊ុតបញ្ចូលទីរបស់ក្រុមអាមេរិកឡើយ។ នៅទីបញ្ចប់ ជ័យជម្នះ 3-0 បានទៅលើក្រុមជើងឯកពិភពលោកអាមេរិក។

ថ្វីត្បិតតែចាញ់ ៣ គ្រាប់នៅថ្ងៃបើកឆាកក៏ដោយ ប៉ុន្តែ "នារីមាស" វៀតណាមនៅតែពេញចិត្តចាកចេញពីកីឡាដ្ឋាន Eden Park ។ ឱកាសដើម្បីបង្កើតអព្ភូតហេតុនៅតែទន្ទឹងរង់ចាំ "យុទ្ធជនផ្កាយមាស" នៅ World Cupលើកដំបូងដែលពួកគេបានចូលរួមផងដែរ៕

ប្រតិកម្មទៅវិញ