World Cup 2018៖ អ្នកគាំទ្របាល់ទាត់វៀតណាមប្រញាប់ប្រញាល់ទៅកាន់រុស្ស៊ី

Chia sẻ
(VOVWORLD) - ត្រឹមប៉ុន្មានម៉ោងទៀត  គឺ World Cup 2018 នឹងបើកជាផ្លូវការ។ អ្នកគាំទ្រ វៀតណាមជាច្រើនកុះករបានចាប់ផ្ដើមធ្វើដំណើទៅកាន់រុស្ស៊ី ដើម្បីទស្សនានិងគាំទ្រទិវាបុណ្យបាល់ទាត់ធំបំផុតផែនដីនេះ។

នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai រដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី១៣ មិថុនា មានអ្នកដំណើរជាច្រើននាក់ពាក់អាវរបស់ក្រុមបាល់ទាត់ដែលខ្លួនចូលចិត្ត ខណៈដែលត្រៀមរៀបចំបំពេញបែបទ ហោះហើរទៅកាន់រុស្ស៊ី។ មនុស្សគ្រប់រូបសុទ្ធតែមានការអារម្មណ៍រំភើប នាពេលបានរស់នៅក្នុងបរិយាកាសបាល់ទាត់ដ៏សប្បាយអ៊ូអរ។

        ទន្ទឹមនឹងការផ្សាយផ្ទាល់ការប្រកួតទាំង៦៤ក្នុងក្របខ័ណ្ឌ World Cup 2018 លើកញ្ចក់ទូរទស្សន៍នោះ គឺស្ថាប័នសារព័ត៌មានជាច្រើនរបស់វៀតណាមបានបញ្ជូនក្រុមអ្នកយកព័ត៌មានទៅកាន់រុស្ស៊ី ដើម្បីឆ្លុះបញ្ចាំងនូវព័ត៌មានស្ដីពីការប្រកួតនីមួយៗ ក៏ដូចជាបរិយាកាសនិងវប្បធម៌នៃប្រទេសរុស្ស៊ី មុននិងក្នុងរយៈពេលប្រព្រឹត្តទៅ World Cup លើកនេះផងដែរ៕

ប្រតិកម្មទៅវិញ