ស្ថានីយសង្គ្រោះមួយនៅ Przemysl ភាគអាគ្នេយ៍ប្រទេសប៉ូឡូញ ថ្ងៃទី២៧ ខែកុម្ភៈ។ (រូបថត៖ PAP/TTXVN) |
អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus និងនាយកសាខាអឺរ៉ុប លោក Hans Kluge បានឲ្យដឹងថា ការផ្គត់ផ្គង់អុកស៊ីសែនកំពុងឈានដល់ចំណុចដ៏គ្រោះថ្នាក់ ហើយមន្ទីរពេទ្យភាគច្រើនអាចនឹងអស់អុកស៊ីសែនផ្ទុកបំរុង ក្នុងរយៈពេល ២៤ម៉ោងខាងមុខនេះ ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់រងគ្រោះ។ បច្ចុប្បន្ន WHO កំពុងខិតខំប្រឹងប្រែងដើម្បីនាំយកបំពង់អុកស៊ីសែនពីបណ្តាញក្នុងតំបន់។ អាជ្ញាធរអង្គការសុខភាពពិភពលោកទាំងពីររូបបានសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់អុកស៊ីសែនចាំបាច់ត្រូវបានដឹកជញ្ជូនប្រកបដោយសុវត្ថិភាព រួមទាំងតាមរយៈច្រករបៀង Logistic ឆ្លងកាត់ប្រទេសប៉ូឡូញផងដែរ៕