នាយកកម្មវិធីសុខាភិបាលបន្ទាន់របស់ WHO លោក Michael Ryan (រូបថត៖ The Times) |
ជាក់ស្ដែង នាយកកម្មវិធីសុខាភិបាលបន្ទាន់របស់ WHO លោក Michael Ryan បានសង្កត់ធ្ងន់ថា បណ្ដាប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ទាប ដែលបន្ធូរបន្ថយវិធានការរឹតត្បិតឆាប់ពេកនឹងធ្វើឲ្យវីរុសឆ្លងរាលដាលយ៉ាងឆាប់រហ័ស។ យោងតាមលោក Michael Ryan ថា នេះគឺជាពេលវេលា ដែលត្រូវប្រុងប្រយ័ត្នពិសេស ប៉ុន្តែប្រទេសនានាក៏ត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីប្រការ ដែលចាំបាច់ត្រូវប្រុងប្រយ័ត្ន និងអំពីការដកវិធានការរឹតត្បិត ឲ្យសមស្របនឹងស្ថានភាពជំងឺរាតត្បាត។ មន្ត្រីអង្គការសុខភាពពិភពលោកក៏បានអំពាវនាវដល់បណ្តាប្រទេសដែលកំពុងពិចារណាឬចាប់ផ្តើមអនុវត្តការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ សម្រាប់កុមារអាយុពី ១២ ទៅ ១៥ ឆ្នាំដើម្បីពិចារណាលើជម្រើសនេះឡើងវិញ។ ផ្ទុយទៅវិញ បណ្តាប្រទេសអាចចែករំលែកវ៉ាក់សាំង ដែលមានស្រាប់សម្រាប់យន្តការ COVAX ដើម្បី ចាក់ជូនជនវ័យចំណាស់ និងបុគ្គលិកសុខាភិបាលនៅតាមបណ្ដាប្រទេស ដែលមានប្រាក់ចំណូលទាបផងដែរ៕