WHO ប្រើអក្សរក្រិកដើម្បីដាក់ឈ្មោះឱ្យវីរុសបំប្លែងរបស់ SARS-CoV-2

Chia sẻ

(VOVWORLD) -  ប្រធានក្រុមបច្ចេកទេសកូវីដ-១៩ នៃ WHO លោក Maria Van Kerkhove បានសង្កត់ធ្ងន់ថាឈ្មោះថ្មីនឹងមិនជំនួសឈ្មោះវិទ្យាសាស្ត្រដែលមានស្រាប់នោះទេ ប៉ុន្តែមានបំណងជួយដល់ការពិភាក្សាជាសាធារណៈ។

អង្គការសុខភាពពិភពលោក (WHO) ទើបតែបានឲ្យដឹងថា ខ្លួននឹងប្រើអក្សរនៃអក្ខរក្រមក្រិកដាក់ឈ្មោះឱ្យវីរុសបំប្លែងខ្លួននៃវីរុស SARS-CoV-2 ដែលបណ្តាលជំងឺ ដើម្បីចៀសវាងការរើសអើងចំពោះប្រទេសដែលមានវីរុសបំប្លែងខ្លួនដំបូង។  ប្រធានក្រុមបច្ចេកទេសកូវីដ-១៩ នៃ WHO លោក Maria Van Kerkhove បានសង្កត់ធ្ងន់ថាឈ្មោះថ្មីនឹងមិនជំនួសឈ្មោះវិទ្យាសាស្ត្រដែលមានស្រាប់នោះទេ ប៉ុន្តែមានបំណងជួយដល់ការពិភាក្សាជាសាធារណៈ។

នៅក្រោមប្រព័ន្ធថ្មី វីរុសបំប្លែងខ្លួននៅអង់គ្លេស (B.1.1.7) ត្រូវហៅថាអាល់ហ្វា (α Alpha), វីរុសបំប្លែងខ្លួននៅប្រេស៊ីល (P.1) ត្រូវហៅថា Gamma (Γ), វីរុសរកឃើញអាហ្វ្រិកខាងត្បូង (B.1.351) ហៅថា Beta (β)។ វីរុសរកឃើញមុនគេនៅឥណ្ឌា (B.1.617) ចែកជាពីរទម្រង់ទៀត ដោយទម្រង់ B.1.617.1 ត្រូវហៅថា Delta (Δ) ហើយទម្រង់ B.1.617.2 ត្រូវហៅថា Kappa (Κ)៕

ប្រតិកម្មទៅវិញ