WHO បើកបណ្តាញសកលឆ្លើយតបទៅនឹងជំងឺឆ្លង

Chia sẻ
(VOVWORLD) - 

សេចក្តីថ្លែងការណ៍របស់ WHO បានឲ្យដឹងថា បណ្តាញ IPSN នឹងផ្តល់នូវមូលដ្ឋានគ្រឹះ ដើម្បីតភ្ជាប់ប្រទេស និងតំបន់នានាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធប្រមូល និងវិភាគគំរូ។ IPSN មានភារកិច្ចធានាការកំណត់ និងតាមដានការគំរាមកំហែងពីជំងឺរាតត្បាតដែលបានឆ្លងរាលដាលយ៉ាងឆាប់រហ័ស ព្រមទាំងចែករំលែកព័ត៌មាន និងសម្របសម្រួលសកម្មភាពដើម្បីទប់ស្កាត់គ្រោះមហន្តរាយ ដូចជាជំងឺរាតត្បាតកូវីដ ១៩។


WHO បើកបណ្តាញសកលឆ្លើយតបទៅនឹងជំងឺឆ្លង - ảnh 1ផ្លូវនៃទីក្រុងតូក្យូ ប្រទេសជប៉ុន។ រូបថត៖ រ៉យទ័រ

នាថ្ងៃទី ២០ ខែឧសភា អង្គការសុខភាពពិភពលោក (WHO) បានបើកដំណើរកាបណ្តាញសកលមួយដែលមានឈ្មោះថា បណ្ដាញឃ្លាំមើលជំងឺអន្តរជាតិ (IPSN) សំដៅរកឃើញយ៉ាងឆាប់រហ័សនូវការគំរាមកំហែងដែលបង្កឡើងដោយជំងឺឆ្លងដូចជាជំងឺរាតត្បាតកូវីដ ១៩ និងចែករំលែកព័ត៌មានដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺទាំងនេះ។

សេចក្តីថ្លែងការណ៍របស់ WHO បានឲ្យដឹងថា បណ្តាញ IPSN នឹងផ្តល់នូវមូលដ្ឋានគ្រឹះ ដើម្បីតភ្ជាប់ប្រទេស និងតំបន់នានាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធប្រមូល និងវិភាគគំរូ។ IPSN មានភារកិច្ចធានាការកំណត់ និងតាមដានការគំរាមកំហែងពីជំងឺរាតត្បាតដែលបានឆ្លងរាលដាលយ៉ាងឆាប់រហ័ស ព្រមទាំងចែករំលែកព័ត៌មាន និងសម្របសម្រួលសកម្មភាពដើម្បីទប់ស្កាត់គ្រោះមហន្តរាយ ដូចជាជំងឺរាតត្បាតកូវីដ ១៩។

បណ្តាញនេះនឹងពឹងផ្អែកលើហ្សែននៃធាតុបង្កជំងឺដើម្បីវិភាគកូដហ្សែននៃមេរោគ បាក់តេរី ដែលបង្កជំងឺផ្សេងទៀត ដើម្បីយល់ពីរបៀបដែលមេរោគឆ្លង និងគ្រោះថ្នាក់នៃជំងឺ និងរបៀបដែលវារីករាលដាល។ ទិន្នន័យដែលប្រមូលបាននឹងបញ្ចូលទៅក្នុងប្រព័ន្ធតាមដានជំងឺដ៏ទូលំទូលាយដើម្បីកំណត់ និងតាមដានជំងឺ ដើម្បីការពារការផ្ទុះជំងឺ និងបង្កើតការព្យាបាល និងវ៉ាក់សាំង។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានកោតសរសើរចំពោះគោលដៅ "មហិច្ឆតា" របស់ IPSN ដោយកត់សម្គាល់ថា បណ្តាញនេះអាច "ដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិសុខសុខាភិបាល" ផងដែរ៕

ប្រតិកម្មទៅវិញ