ពិភពលោកបន្ទាប់ពីគ្រោះមហន្តរាយនៃការរីករាលដាលនៃ Covid-19 នឹងខុសគ្នាខ្លាំង (ប្រភព៖Economic Research Forum) |
កិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោកនិងម្ចាស់អង្គភាពអាជីវកម្មនាខែមករាឆ្នាំ ២០២១ នឹងផ្តោតសំខាន់លើ ការកំណត់បញ្ហារយៈពេលវែងដែលបណ្តាលមកពីជំងឺរាតត្បាត។កិច្ចប្រជុំនេះក៏នឹងផ្តល់ការតភ្ជាប់ប្រព័ន្ធនិម្មិតទៅកាន់ទីក្រុងចំនួន ៤០០ នៅជុំវិញពិភពលោកផងដែរ។
WEF បានឲ្យដឹងថាការរអាក់រអួលផ្នែកនយោបាយសេដ្ឋកិច្ចនិងសង្គមដែលបង្កឡើងដោយវិបត្តិសុខាភិបាល បានបង្ហាញច្បាស់ពីគុណវិបត្តិនៃប្រព័ន្ធសុខាភិបាល ហិរញ្ញវត្ថុនិងថាមពល ដែលធ្វើឱ្យមេដឹកនាំពិភពលោកត្រូវបង្កើតរបត់មួយគួរឲ្យកត់ស្គាល់ទៀងផង៕