WB វាយតំលៃខ្ពស់ចំពោះកំណែទម្រង់សេដ្ឋកិច្ចរបស់អាមេរិកឡាទីន

Chia sẻ
(VOVworld) – នាថ្ងៃទី ៦ កក្កដា អនុប្រធានធនាគារ
ពិភពលោក (WB) ទទួល បន្ទុកតំបន់អាមេរិកឡាទីន
និងការីបេ លោក Jorge Familiar បានវាយតំលៃខ្ពស់ ចំពោះការកែទម្រង់សេដ្ឋកិច្ចក្នុងតំបន់នាពេលថ្មីៗ
នេះដែលរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចនិង
ជួយប្រទេសនានាឲ្យមិនធ្លាក់ចូលក្នុងវិបត្តិ។

WB វាយតំលៃខ្ពស់ចំពោះកំណែទម្រង់សេដ្ឋកិច្ចរបស់អាមេរិកឡាទីន - ảnh 1
WB វាយតំលៃខ្ពស់ចំពោះកំណែទម្រង់សេដ្ឋកិច្ចរបស់អាមេរិកឡាទីន (Image: VNA)

(VOVworld) – នាថ្ងៃទី ៦ កក្កដា អនុប្រធានធនាគារពិភពលោក (WB) ទទួល បន្ទុកតំបន់អាមេរិកឡាទីននិងការីបេ លោក Jorge Familiar បានវាយតំលៃខ្ពស់ ចំពោះការកែទម្រង់សេដ្ឋកិច្ចក្នុងតំបន់នាពេលថ្មីៗនេះដែលរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចនិងជួយប្រទេសនានាឲ្យមិនធ្លាក់ចូលក្នុងវិបត្តិ។ថ្លែងមតិនៅសិក្ខាសាលាដែលត្រូវបានរៀបចំឡើងដោយអគ្គលេខាធិការ
សម្ព័ន្ធភាពទ្វីបអាមេរិក (Segib) លោក Familiar បានអះអាងថា៖ អាមេរិកឡា
ទីនមិនស្ថិតក្នុងវិបត្តិទេ។ ក្នុងរយៈពេល ១​ ទសវត្សរ៍ សេដ្ឋកិច្ចតំបន់មាន
កំណើនល្អ កំរិតជនក្រីក្រត្រូវបាន កាត់បន្ថយពីកំរិត ៤១% ក្នុងឆ្នាំ ២០០៣
ចុះនៅ ២៤% នាឆ្នាំ ២០១៣។ ប៉ុន្តែ លោក Familiar ក៏បានព្រមានដែរថា៖
សន្ទស្សន៍ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះបានសរឲ្យឃើញថា៖ ខឿនសេដ្ឋកិច្ចរបស់អាមេរិកឡាទីនកំពុងអភិវឌ្ឍន៍យឺតយ៉ាវជាងហើយ
អាចនាំទៅគ្រោះអាសន្នក្រីក្រឡើងវិញ។ លោកអំពាវនាវឲ្យប្រទេសក្នុង​តំបន់ត្រូវចំណាយឲ្យសមស្របវិនិយោគចូលក្នុងហេដ្ឋារចនាសម្ព័ន្ធ
សេវ៉ាកម្មសាធារណៈអប់រំនិងសន្តិសុខដែលជាការសាកល្បងចំពោះ
តំបន់នេះនាបច្ចុប្បន្ន ៕

ប្រតិកម្មទៅវិញ