WB ​​កាត់​ប​ន្ថយ​ការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក នៅ​​ឆ្នាំ២០២៣

Chia sẻ
(VOVWORLD) - ធនាគារពិភពលោក (WB) កាលពីថ្ងៃទី ១០ ខែមករា បានចេញផ្សាយការព្យាករណ៍ថ្មីបំផុតស្តីពីកំណើនសេដ្ឋកិច្ចពិភពលោក តាមនោះ GDP ពិភពលោកនៅឆ្នាំ ២០២៣ នឹងកើនឡើង ១,៧% ទាបជាងការព្យាករណ៍ ៣% ដែលស្ថាប័នហិរញ្ញវត្ថុនេះបានប្រកាសកាលពីខែមិថុនា ឆ្នាំ ២០២២។
WB ​​កាត់​ប​ន្ថយ​ការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក នៅ​​ឆ្នាំ២០២៣ - ảnh 1ទីស្នាក់ការកណ្តាលរបស់ធនាគារពិភពលោក នៅវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។ (រូបថត៖ AFP/TTXVN)

ធនាគារពិភពលោកជឿជាក់ថា នៅឆ្នាំ ២០២៣ សេដ្ឋកិច្ចជាច្រើននឹងមានអត្រាកំណើននៅមាត់ជ្រោះឱនភាពសេដ្ឋកិច្ច ដោយសារតែផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់-ជាដំណោះស្រាយដែលប្រទេសជាច្រើនបានអនុវត្តសំដៅទប់ស្កាត់អតិផរណា; ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តខណៈពេលដែលសេដ្ឋកិច្ចធំៗនៅលើពិភពលោកប្រឈមមុខនឹងការលំបាកជាច្រើន។ ការថមថយល្បឿនកំណើនបានកើតឡើងនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនភាគច្រើន ជាឧទាហរណ៍ សេដ្ឋកិច្ចអាមេរិកអាចនឹងកើនឡើងត្រឹមតែ ០,៥% ប៉ុណ្ណោះនៅឆ្នាំ ២០២៣។ បណ្តាប្រទេសនៅតំបន់ចាយប្រាក់អឺរ៉ូអាចប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចពិភពលោកថ្មី តិចជាងបីឆ្នាំបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចចុងក្រោយបង្អស់។

ធនាគារពិភពលោកបានវាយតម្លៃថា ជាមួយនឹងស្ថានភាពសេដ្ឋកិច្ចដ៏ផុយស្រួយនាពេលបច្ចុប្បន្ន ផលប៉ះពាល់អវិជ្ជមានថ្មីៗដូចជាអតិផរណាខ្ពស់ជាងការរំពឹងទុក និងគោលនយោបាយដំឡើងអត្រាការប្រាក់យ៉ាងគំហុក ដើម្បីការពារអតិផរណា ឬការឆ្លងរាលដាល់ឡើងវិញនៃជំងឺកូវីដ-១៩ អាចជំរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលឱនភាពសេដ្ឋកិច្ច៕

 

ប្រតិកម្មទៅវិញ