Wallonie-Bruxelles បន្តរួមដំណើរនិងគាំទ្រវៀតណាមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son និងលោក Pierre-Yves Jeholet បានឯកភាពបន្តអនុវត្តន៍គម្រោងក្រោមយន្តការគណៈ កម្មាធិការចម្រុះអចិន្ត្រៃយ៍លើកទី ១១ រវាងវៀតណាម និង Wallonia-Bruxelles ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ក៏ដូចជាបានឯកភាព ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀត ដូចជាការទូតសាធារណៈ ជំនាញសារព័ត៌មាន ឧស្សាហកម្មវប្បធម៌ជាមួយដៃគូ Francophone ជាដើម។ 
Wallonie-Bruxelles បន្តរួមដំណើរនិងគាំទ្រវៀតណាមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានទទួលជួបលោក Pierre-Yves Jeholet រដ្ឋមន្ត្រី-អភិបាលរដ្ឋាភិបាលសហគមន៍ជនបែលហ្ស៊ិកនិយាយភាសាបារាំង Wallonia - Brussels (រូបភាព៖ ក្រសួងការបរទេស)

នារសៀលថ្ងៃទី១៨ ខែតុលា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានទទួលជួបលោក Pierre-Yves Jeholet រដ្ឋមន្ត្រី-អភិបាលនៃរដ្ឋាភិបាលសហគមន៍ជនបែលហ្ស៊ិកនិយាយភាសាបារាំង Wallonia-Bruxelles ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមពី ថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ខែតុលា។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son និងលោក Pierre-Yves Jeholet បានឯកភាពបន្តអនុវត្តន៍គម្រោងក្រោមយន្តការគណៈកម្មាធិការចម្រុះអចិន្ត្រៃយ៍លើកទី ១១ រវាងវៀតណាម និង Wallonia-Bruxelles ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ក៏ដូចជាបានឯកភាព ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀត ដូចជាការទូតសាធារណៈ ជំនាញសារព័ត៌មាន ឧស្សាហកម្មវប្បធម៌ជាមួយដៃគូ Francophone ជាដើម។ រដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី និងអង្គការអន្តរជាតិនានា។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត រដ្ឋមន្ត្រីទាំងពីររូបបានអះអាងនូវសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាសចរណ៍ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ; អនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); ឆ្ពោះទៅសម្រេចបាននូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។

លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ EVFTA - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ដើម្បីឲ្យផលិតផលកសិកម្មវៀតណាមជ្រៀតចូលប្រព័ន្ធផ្សារទំនើបបែលហ្ស៊ិក។ លោករដ្ឋមន្ត្រី Bui Thanh Son ក៏បានស្នើឱ្យ Wallonia-Bruxelles  ផ្តល់សច្ចាប័នយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA) និងជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងឱ្យបានឆាប់នាពេលខាងមុខ។

រីឯខ្លួនវិញ លោក Pierre-Yves Jeholet បានបញ្ជាក់ថា វៀតណាមជាដៃគូអាទិភាពរបស់ Wallonie-Bruxelles ហើយនឹងបន្តការរួមដំណើរ ការគាំទ្រវៀតណាមអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកបានអះអាងថា ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគរបស់តំបន់ Wallonia នៅវៀតណាម (AWEX) នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគរវាងភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ