VinFast ទទួលបានពានរង្វាន់ “តារាថ្មី” នៅ Paris Motor Show

Chia sẻ
(VOVWORLD) - នាថ្ងៃទី៣ ខែតុលា នៅពិព័រណ៍រថយន្តអន្តរជាតិទីក្រុង ប៉ារីស (Paris Motor Show) ឆ្នាំ២០១៨ ក្រុមហ៊ុនរថយន្ត VinFast របស់វៀត ណាមត្រូវបានអង្គការ Autobest ដ៏ល្បីល្បាញនៅទ្វីបអឺរ៉ុប ប្រគល់ជូនពានរង្វាន់ “តារាថ្មី” នៃផ្នែក រថយន្តពិភពលោក។ 
VinFast ទទួលបានពានរង្វាន់ “តារាថ្មី” នៅ Paris Motor Show - ảnh 1 តំណាងនៃក្រុមហ៊ុន VinFast ទទួលពានរង្វាន់ "តារាថ្មី" របស់អង្គការ Autobest (រូបថត៖ baodautu)


ដោយការបង្ហាញមុខនូវម៉ូដែលរថយន្តក្នុងរយៈពេលតែ១២ខែប៉ុណ្ណោះ រួមជា មួយការសុក្រិតមណ្ឌលផលិតកម្មទំនើបបំផុតនៅក្នុងតំបន់នោះ VinFast បាន សរឲ្យឃើញសក្ដានុភាពអភិវឌ្ឍដ៏ខ្លាំងក្លានៅប្រទេសវៀតណាមនិងលើទីផ្សារ អន្តរជាតិផងដែរ។

        ម៉ូដែលរថយន្តប្រភេទ LUX A2.0 និង LUX SA 2.0 ដែលបានបង្ហាញខ្លួន នៅពិព័រណ៍រថយន្តទីក្រុងប៉ារីសនោះ គ្រោងនឹងត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ នាឆ្នាំ២០២០។ ដើម្បីត្រៀមរៀបចំឲ្យផែនការនេះ VinFast កំពុងសុក្រិតមណ្ឌល ផលិតកម្មដោយទំហំផ្ទៃដីចំនួន៣៣៥ហិកតានៅទីក្រុង Hai Phong។ នេះជា គម្រោងឧស្សាហកម្មមួយក្នុងចំណោមគម្រោងឧស្សាហកម្មធំបំផុតតាំងពីមុនមកនៃប្រទេសវៀតណាម។ មណ្ឌលផលិតកម្មដ៏ទំនើបនេះត្រូវបានបំពាក់ដោយ ឧបករណ៍និងបច្ចេកវិទ្យា ជឿនលឿនបំផុតលើពិភពលោក ដើម្បីផលិតចេញ ផលិតផលជាមួយស្ដងដារសកលលោក៕

ប្រតិកម្មទៅវិញ