Venezuela គំរៀមកំហែងនីរទេសអ្នកការទូតអាមេរិកប្រចាំនៅប្រទេសនេះទាំងអស់

Chia sẻ
(VOVworld) – ប្រធានាធិបតី Venezuela លោក Nicolas
Maduro បានអះអាងថា៖ ដោយការដែលធ្វើនីរទេស
អ្នកការទូតអាមេរិកចំនួន ៣ រូប លោកបានបំផ្លាញ
ចោលក្រុមឈមនុខដែលមានឧបាយកលបង្ក
អស្ថិរភាពនៅ Venezuela។
Venezuela គំរៀមកំហែងនីរទេសអ្នកការទូតអាមេរិកប្រចាំនៅប្រទេសនេះទាំងអស់ - ảnh 1
ប្រធានាធិបតី  Venezuela លោក Nicolas Maduro (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ២ តុលា ប្រធានាធិបតី Venezuela លោក Nicolas Maduro
បានអះអាងថា៖ ដោយការដែលធ្វើនីរទេសអ្នកការទូតអាមេរិកចំនួន ៣ រូប លោកបានបំផ្លាញចោលក្រុមឈមនុខដែលមានឧបាយកលបង្កអស្ថិរភាព
នៅ Venezuela។ ទន្ទឹមនឹងនោះ លោក Maduro បានឲ្យដឹងទៀតថា៖ ប្រសិនបើ​អាមេរិកបន្តសកម្មភាពប្រឆាំងជំទាស់រដ្ឋាភិបាល Venezuela បុគ្គលិកការទូត អាមេរិកទាំងអស់ប្រចាំនៅប្រទេសនេះនឹងត្រូវបាននីរទេស។ ប្រធានាធិបតី
ប្រទេសអាមេរិកឡាទិននេះបានចាត់ទុកថា៖ សេចក្តីសម្រចនីរទេសបណ្ដា អ្នកការទូតពោលខាងលើមិនងាយស្រួលឡើយ។ ឆ្លើយតបតវិញចំពោះ កាយវិការនេះវ៉ាស៊ីងតោនបានប្រកាសថា៖ គេក៏មិនស្វាគមភារៈធារី រួមជា
មួយអ្នកការទូតរបស់ Venezuela ប្រចាំនៅអាមេរិកចំនួន ២ រូបទៀត ផងដែរ៕


ប្រតិកម្មទៅវិញ