UNSMIL អំពាវនាវឲ្យប្រទេសលីប៊ីរៀបចំការបោះឆ្នោតសភាតាមពេលវេលាកំណត់

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ៣០ ខែតុលា ស្ថានបេសកកម្មគាំទ្រនៃអង្គការសហប្រជាជាតិនៅប្រទេសលីប៊ី (UNSMIL) បានចាត់ទុកថា រដ្ឋសភាប្រទេសនេះគួរតែធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងរដ្ឋសភា នៅថ្ងៃទី ២៤ ខែធ្នូ ដូចគោលបំណងដើមរបស់ផែនការសន្តិភាព។

UNSMIL បានសង្កត់ធ្ងន់ថា ការគោរពគោលការណ៍នៃការរៀបចំការបោះឆ្នោតប្រធានាធិបតី និងរដ្ឋសភានៅថ្ងៃទី ២៤ ខែធ្នូ គឺមានភាពចាំបាច់សម្រាប់រក្សាលក្ខណៈពេញលេញនៃដំណើរការបោះឆ្នោត។ ការបោះឆ្នោតទាំងពីរនេះក៏មានភាពចាំបាច់ណាស់ដើម្បីធានាទំនុកចិត្ត និងសម្រាចឲ្យបានការទទួលយកចំពោះលទ្ធផលនៃការបោះឆ្នោតនៅទូទាំងប្រទេស។

ក្រៅពីនេះ UNSMIL ក៏បានជំរុញឱ្យរដ្ឋសភាលីប៊ី ធ្វើវិសោធនកម្មបទប្បញ្ញត្តិមួយចំនួនទៀត សំដៅអនុញ្ញាតឱ្យបេក្ខជនដែលកំពុងកាន់តំណែងនៅក្នុងក្បាលម៉ាស៊ីនរដ្ឋនៃប្រទេសនេះ ផ្អាកភារកិច្ចផ្ទាល់ខ្លួន ដើម្បីចូលរួមរត់ប្រណាំងក្នុងការបោះឆ្នោតផងដែរ៕

ប្រតិកម្មទៅវិញ