ការអភិវឌ្ឍនៃបច្ចេកវិទ្យានិងអ៊ីនធឺរណែតបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កុមារ (រូបថត៖ TTXVN) |
នាថ្ងៃទី ១១ មិថុនា មូល និធិកុមារ របស់អង្គការ សហប្រជាជាតិ (UNICEF) បានស្វាគមន៍ ចំពោះការដែលនាយករដ្ឋមន្រ្តី វៀត ណាមបានអនុម័តលើកម្មវិធី “ការពារនិងគាំទ្រកុមារ ឱ្យធ្វើអន្តរកម្ម ប្រកប ដោយភាពច្នៃប្រឌិត នៅក្នុងលំហ អ៊ិនធឺរណែត ដំណាក់កាល ២០២១ - ២០២៥”។ នេះជាកម្មវិធីជាតិដំបូងបង្អស់ របស់វៀត ណាម សំដៅការពារនិងគាំទ្រកុមារនៅតាមបណ្តាញអ៊ីនធឺរណែត។
ជាមួយនឹងកម្មវិធីដើម្បីការពារកុមារតាមអ៊ិនធឺរណែត UNICEF រំពឹងថា រដ្ឋាភិបាល វៀតណាមធ្វើការជាមួយផ្នែកឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ដើម្បីប្រដេញតាមល្បឿននៃការផ្លាស់ប្តូរនិងការពារកុមារពីគ្រោះថ្នាក់ ពីផលប៉ះពាល់ក៏ដូចជាធានាថា អ៊ិនធឺរណែតមានសុវត្ថិ ភាពជានិច្ចសម្រាប់កុមារ។ យ៉ាងណាមិញ វិស័យឯកជននិងសង្គមស៊ីវិលគួរតែត្រូវបានលើកទឹកចិត្តឱ្យផ្តល់នូវដំណោះស្រាយនិងឱកាសផ្សេងៗគ្នា ដើម្បីការពារកុមារតាមបណ្តាញលំហអ៊ីនធឺរណែត៕